ការគេងស្រម៉ុក មិនត្រឹមតែជាសំលេងរំខានដល់ដៃគូប៉ុណ្ណោះទេ វាក៏ធ្វើឲ្យអ្នកគេងមិនលក់ខ្លួនឯងផងដែរ។ ការគេងស្រម៉ុកធម្មតាមិនបង្កបញ្ហាដល់សុខភាពនោះទេ តែវាជារឿងគួរឲ្យបារម្ភប្រសិនបើការស្រម៉ុកខ្លាំង ព្រោះវាអាចបង្កឲ្យមានបញ្ហាមួយចំនួនដូចជា លើសឈាម ប៉ះពាល់ដល់សរសៃឈាមបេះដូង មានជំងឺដាច់សរសៃឈាមខួរក្បាល និងទារកកើតមកមានទម្ងន់ស្រាលជាដើម។
ដូច្នេះដើម្បីគ្រប់គ្រងបញ្ហាគេងស្រម៉ុក អ្នកគួរអនុវត្តវិធីមួយចំនួនដូចខាងក្រោម៖
១.កុំគេងលើពូកទន់ពេក គឺត្រូវរកពូកទន់ល្មមៗបានហើយ។
២.រើសខ្នើយកើយកម្ពស់ ៤អ៊ីញ។
៣.គេងផ្អៀកទៅផ្នែកខាងឆ្វេង គឺល្អសម្រាប់បេះដូងរបស់អ្នក ដោយសារតែលំហូរឈាមរត់បានល្អ ហើយកាត់បន្ថយអាការៈគេងស្រម៉ុក។
៤.ធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយការគេងស្រម៉ុក ព្រោះសាច់ដុំផ្សេងៗអាចធ្វើការបានល្អ។
៥.សូមរក្សារាងកាយកុំឲ្យធាត់។
៦.កុំប្រើថ្នាំងងុយគេង ព្រោះវានឹងធ្វើឲ្យរាងកាយមិនអាចដាស់ខ្លួនឯងបាន បើមានការថប់ដង្ហើម។
៧.កុំជក់បារី ឬទទួលទានគ្រឿងស្រវងឲ្យសោះ។
៨.ជៀសវាងញ៉ាំអាហារ ៣ម៉ោងមុនពេលចូលគេង។
ទោះជាយ៉ាងណា ប្រសិនបើអ្នកមានការថប់ដង្ហើមជាញឹកញាប់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងរកវិធីដោះស្រាយជាបន្ទាន់៕