វិធីដោះស្រាយនៅពេលកូនមិនចង់ទៅសាលា

0
1

នៅពេលដល់អាយុចូលរៀន កុមារជាច្រើនមិនចង់ទៅសាលានោះទេ ដោយសារតែពួកគេខ្លាច មិនហ៊ានទទួលយកការសម្របខ្លួនជាមួយសង្គមថ្មី ហើយចាប់ផ្តើមមានភាពតានតឹងពេលឃ្លាតពីឪពុកម្តាយ។ ដូច្នេះយើងត្រូវយល់អារម្មណ៍កូន និងស្វែងរកផ្សេងៗវិធីដើម្បីឲ្យកូនត្រៀមខ្លួនចូលរៀនដោយគ្មានការបង្ខិតបង្ខំ។

តើត្រូវដោះស្រាយដូចម្តេច ប្រសិនបើកូនបដិសេធមិនទៅសាលា?

១.ឲ្យកូនសម្រេចចិត្តដោយខ្លួនឯង

ការសម្រេចចិត្តចូលរៀនដោយខ្លួនឯង ធ្វើឲ្យពួកគេមានទំនុកចិត្ត និងមានអារម្មណ៍ជឿជាក់ ក្នុងការចូលរៀនសាលាដំបូង។

២.កុំបង្ហាញអាកាប្បកិរយាបង្ខំ

ការបង្ខំ ឬប្រើកំហឹងដើម្បីឲ្យកូនទៅសាលា មិនមែនជាវិធីល្អនោះទេ តែផ្ទុកទៅវិញកូននឹងយល់ថា អ្នកមិនស្រឡាញ់ពួកគេឡើយ ហើយបដិសេធមិនចង់ទៅសាលាកាន់តែខ្លាំង។

៣.សួរនាំកូនរបស់អ្នកក្រោយពេលត្រលប់ពីសាលាវិញ

ការបង្ហាញពីភាពយកចិត្តទុកដាក់ និងខ្វល់ខ្វាយរបស់ឪពុកម្តាយ នៅពេលត្រលប់ពីសាលារៀនវិញ វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា ឪពុកម្តាយមិនទុកពួកគេចោលឡើយ ទោះពួកគេទៅដល់ទីណាក៏ដោយ។

៤.ជួយដោះស្រាយបញ្ហារបស់កូន

ព្យាយាមជួយគិត និងរកដំណោះស្រាយ រាល់បញ្ហាផ្សេងៗដែលកើតមានចំពោះកូននៅសាលា។ ធ្វើបែបនេះ កូនៗមានអារម្មណ៍កក់ក្តៅជានិច្ច និងមិនខ្លាច់ចំពោះការទៅសាលាឡើយ។

៥.ផ្តល់តម្លៃ និងលើកទឹកចិត្ត

នៅពេលដែលកូនរបស់អ្នកចាប់ផ្តើមទៅរៀនដោយមិនបានយំ សូមសសើរគាត់។ ជាពិសេសនៅពេលដែលកូនចេះសរសេរដោយខ្លួន​ឯង សូមនាំពួកគេទៅធ្វើសកម្មភាពដែលពួកគេចូលចិត្ត ដើម្បីលើកទឹកចិត្ត។ នេះជាបច្ចេកទេសដែលធ្វើឲ្យកូនមានអារម្មណ៍ចង់ទៅរៀនកាន់តែខ្លាំង។

៦.បង្រៀនកូនឲ្យចះជួយខ្លួនឯង

ការធ្វើអ្វីៗគ្រប់យ៉ាងបាន វានឹងគ្មានបន្ទុកសម្រាប់ខ្លួនឯង ឬគ្រូបង្រៀននៅក្នុងសាលាទេ។ ឧទារហណ៍ដូជា ការចង់ខ្សែទ្រនាប់ជើង ការស្លៀកពាក់ ឬការចូលបន្ទប់ទឹកជាដើម ព្រោះនៅពេលទៅសាលាឪពុកម្តាយមិនអាចជួយពួកគេបានទេ ដូច្នេះកូនរបស់អ្នកត្រូវតែរៀនធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគ្រប់គ្រងជីវិតផ្ទាល់ខ្លួន។

នៅពេលចូលសាលាដំបូង កុមារភាគច្រើនតែងតែមានភាពភ័យខ្លាច ព្រោះមិនទាន់ស៊ាំជាមួយនឹងសង្គមថ្មី ក៏ប៉ុន្តែសូមសាកល្បងជាមួយបច្ចេកទាំង៦ចំណុចនេះ កូនរបស់អ្នកច្បាស់ជាទៅរៀនបានយ៉ាងរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here