កុំគិតថាការគេងស្រម៉ុកជារឿងធម្មតា បើកើតលើស្ត្រីកំពុងតាំងគភ៌អាចមានគ្រោះថ្នាក់

0
1

ការគេងស្រម៉ុកច្រើនតែបណ្តោលមកពីប្រព័ន្ធផ្លូវដង្ហើមមិនប្រក្រតី ដូចជាការស្ទះប្រព័ន្ធដង្ហើម បណ្តោលឲ្យមានអុកស៊ីសែនតិចចូលទៅក្នុងសួត ធ្វើឲ្យរាងកាយអ្នកម្តាយត្រូវតែបើកមាត់ដើម្បីទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ប្រសិនបើដង្ហើមចេញពីមាត់ និងច្រមុះចេញមកដំណាលគ្នា វាបង្កើតជាសំលេងនៅក្នុងបំពងក និងក្រអូមមាត់ទន់ៗរហូតដល់វាក្លាយជាសំលេងស្រម៉ុក។

តើមូលហេតុអ្វីដែលបណ្តោលឲ្យស្ត្រីតាំងគភ៌គេងស្រម៉ុក?

មូលហេតុចម្បង គឺការកើនឡើងនៃទម្ងន់រាងកាយ ការទទួលបានខ្យល់អុកស៊ីសែនតិចនៅក្នុងសួត និងការកើនឡើងនៃកម្រិតអ័រម៉ូន Progesterone។ កត្តាទាំងនេះនឹងនាំឲ្យសាច់ដុំមាត់ខ្លះហើម និងស្ទះផ្លូវដង្ហើម។ រួមទាំងទីតាំងនៃការគេងក្បាលមិនខ្ពស់ជាងខ្លួនក្នុងរយៈពេលយូរអាចធ្វើឲ្យអណ្តោត និងក្រអូមាត់មានភាពទន់ខ្សោយ ហើយទីបំផុងផ្លូវដង្ហើមនឹងត្រូវបានរាំងស្ទះដូចគ្នា។

តើការគេងស្រម៉ុកប្រភេទណាដែលគ្រោះថ្នាក់?

ការគេងស្រម៉ុកធម្មតាមិនបង្កបញ្ហាដល់សុខភាពទេ ប៉ុន្តែសំលេងនៃការគេងស្រម៉ុកវាអាចជាការរំខាន និងរឿងគួរឲ្យបារម្ភបំផុង គឺថប់ដង្ហើម។ សូមសង្កេតមើលការគេងស្រម៉ុក ពេលខ្លះសំលេងស្រម៉ុកស្ងាត់ទៅវិញមួយរយៈ ហើយនៅពេលចាប់ផ្តើមមកវិញមានស្ថានភាពឈ្លក់ទឹកមាត់ គឺជារោគសញ្ញានៃការការពាររាងកាយប្រឆាំងនឹងការថយចុះកម្តៅ ដែលបណ្តោលឲ្យពួកគេភ្ញាក់ ហើយបន្តគេងទៅវិញ ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើង ៥ដងជាប់គ្នាក្នុងមួយម៉ោង ឬអាចមានអាការៈអត់ដង្ហើមមួយស្របក់។ សូមឲ្យដៃគូរបស់អ្នកសង្កេតមើលចង្វាក់នៃការដកដង្ហើម ប្រសិនបើជួបប្រទះបញ្ហានេះ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យដោយផ្ទាល់។

ប្រសិនបើស្ត្រីមានផ្ទៃពោះមិនព្រមរកវិធីដោះស្រាយ វាអាចបណ្តោលឲ្យលើសឈាម ទារកមានទម្ងន់ស្រាល​ ឬមានផលប៉ះពាល់ដែលបណ្តោលឲ្យមានជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here