៦ចំណុច ឪពុកម្តាយហាមធ្វើនៅចំពោះមុខកូនឲ្យសោះ

0
1

រាល់សកម្មភាពរបស់ឪពុកម្តាយមានឥទ្ធិពលណាស់ចំពោះកូនៗ ព្រោះរាល់ទង្វើ ឬសកម្មភាពមិនល្អទាំងឡាយដែលអ្នកបានធ្វើ ពួកគេនឹងមានទំនោធ្វើត្រាប់តាម ទៅថ្ងៃក្រោយ។

មុនពេលព្យាយាមប្រៀនប្រដៅកូនឲ្យក្លាយជាក្មេងល្អ អ្នកត្រូវធ្វើខ្លួនឯងជាគំរូល្អជាមុនសិន។ ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលឪពុកម្តាយមិនគួរធ្វើនៅចំពោះមុខកូនឡើយ។

ប្រើហិង្សាទៅលើអ្នកណាម្នាក់នៅចំពោះមុខកូន

នេះជាគំរូអាក្រក់បំផុត ព្រោះវាអាចបំភិតបំភ័យកូន ឬធ្វើឲ្យកូនមានអំពើហិង្សាដូចអ្នកដែរ។

ស្រែកកំហកនៅចំពោះមុខកូន

វាអាចធ្វើឲ្យកូនរបស់អ្នកធ្វើត្រាប់តាមអាកប្បកិរិយារបស់អ្នក ជាមួយនឹងអ្ននកដទៃនៅថ្ងៃណាមួយ។

ការមិនយកចិត្តទុកដាក់លើទស្សនៈរបស់កូន

ប្រសិនបើកូនរបស់អ្នកបញ្ចេញមតិ សូមកុំបង្អាក់ ឬឃាំងឃារពួកគេឲ្យសោះ ទោះជាគំនិតឆ្កួតៗក៏ដោយ។ សូមពន្យល់ពីមូលហេតុដែលដែលវាជាគំនិតឆោរល្ងង់ ហើយបង្រៀនឲ្យកូនចេញគិតពិចារណាឡើយវិញ។

ការមិនអើពើនឹងអារម្មណ៍របស់កូន

ឪពុកម្តាយគួរអត់ធ្មត់ និងត្រៀមស្តាប់ នូវការបង្ហាញពីទុក្ខសោករបស់កូនដោយយកចិត្តទុកដាក់។ បើមិនដូច្នោះទេ កូនរបស់អ្នកនឹងមានអារម្មណ៍ថា អ្នកព្រងើយកន្តើយដាក់ពួកគេជាពុំខាន។

ប្រើភាសាភូតកុហក

ទម្លាប់បែបនេះ នឹងធ្វើឲ្យកូនរបស់អ្នកក្លាយជាក្មេងខូចទាំងស្រុង ព្រោះពួកគេអាចចាប់ផ្តើមប្រើភាសាបែបនេះនៅគ្រប់ទីកន្លែង។

រិះគន់កូននៅទីសាធារណៈ

នេះជាការប្រមាថ ដែលអាចធ្វើឲ្យកូនមានអារម្មណ៍អវិជ្ជមានមកលើអ្នក។

ទាំងនេះ ជារឿងខ្លះដែលឪពុកម្តាយមិនគួរធ្វើនៅចំពោះមុខកូនឡើយ ប្រសិនបើអ្នកមិនចង់ឃើញកូនក្លាយជាក្មេងមិនល្អក្នុងសង្គមទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here