៥សំនួរ ស្វាមីភរិយាគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តយកកូន

0
1

ជាការពិតណាស់ ការចិញ្ចឹមកូនមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវមានពេលវេលាគ្រប់គ្រាន់ មានធនធាន មានការអត់ធ្មត់ និងមានកត្តាជាច្រើនទៀត។

សព្វថ្ងៃនេះការរៀបចំផែនការយកកូន មិនមែនជារឿងសាមញ្ញទេ ជាពិសេសនៅពេលដែលដៃគូទាំងពីររវល់ជាមួយនឹងអាជីពរបស់ខ្លួន ការសម្រេចចិត្តនេះ ប្រហែលជាពិបាកបន្តិចហើយ។ ប៉ុន្តែប្រសិនបើអ្នករៀបចំផែនការបានច្បាស់លាស់ នោះការយកកូនមិនមែនជារឿងពិបាកនោះទេ។

ប្រសិនបើអ្នកកំពុងតែរៀបចំផែនការនៅពេលមានកូន គួរដឹងចំណុចសំខាន់ៗទាំងនេះ។

តើទំនាក់ទំនងរបស់អ្នកមានស្ថេរភាពទេ?

នេះគឺជាអ្វីដែលសំខាន់បំផុត ព្រោះគូស្វាមីភរិយាដែលមានទំនាក់ទំនងតឹងតែង ត្រូវតែគិតឡើងវិញមុនពេលយកកូន។ ប្រសិនបើអ្នកច្បាស់ថា ទំនាក់ទំនងរបស់អ្នកនឹងស្ថិតស្ថេរ គឺជាពេលវេលាដែលអ្នកអាចយកកូនបានហើយ។

តើហិរញ្ញវត្ថុរបស់អ្នកមានស្ថេរភាពទេ?

ចូរពិនិត្យមើលសមតុល្យហិរញ្ញវត្ថុរបស់អ្នកឲ្យបានច្បាស់លាស់ បើមិនទាន់មានស្ថេរភាពទេគួរតែកុំទាន់យកកូនអី។ ព្រោះការយកកូនត្រូវការចំណាយច្រើនណាស់ អ្នកអាចជួបនឹងផលវិបាកខ្វះមុខខ្វះក្រោយជាពុំខាន។

តើអាជីបរបស់អ្នកមានស្ថេរភាពទេ?

តើអ្នកមើលឃើញខ្លួនឯងថា អាចឈានដល់កម្រិតណាក្នុងរយៈពេល៥ឆ្នាំខាងមុខ? នេះគឺជាសំនួរដែលអាចជួយឲ្យអ្នកមានចក្ខុវិស័យអំពីស្ថេរភាពអាជីព។ ការមានកូននៅពេលអាជីពរបស់អ្នកមានស្ថេរភាព គឺជារឿងដែលគួរធ្វើ។

តើអ្នកមានពេលវេលាគ្រប់គ្រាន់ទេ?

អ្នកត្រូវមានលទ្ធភាពអាចចំណាយពេលវេលាបានគ្រប់គ្រាន់ ប្រសិនបើអ្នកមានគំរោងយកកូន។ តែប្រសិនបើអ្នកទាំងពីររវល់ដូចគ្នា គឺគ្មានពេលវេលាក្នុងការចិញ្ចឹមបីបាច់កូនឡើយ ដូច្នេះកុំទាន់យកអី។

តើសុខភាពរបស់អ្នកមានស្ថេរភាពទេ?

រឿងនេះពិតជាសំខាន់ណាស់ ប្រសិនបើអ្នកផ្តល់កំណើតឲ្យកូនដែលមានសុខភាពល្អ ត្រូវប្រាដកថា អ្នកថែទាំងសុខភាពខ្លួនឯងឲ្យបានល្អដែរ។

ទាំងនេះគ្រាន់តែជាការចង្អុលបង្ហាញខ្លះៗតែប៉ុណ្ណោះ តែវាអាចជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ កុំឲ្យមានផលលំបាកនៅពេលសម្រេចចិត្តយកកូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here