៣សញ្ញា បញ្ជាក់ថាកូនក្នុងផ្ទៃរបស់អ្នកកំពុងតែមានសុខភាពល្អ ហើយឆ្លាតថែមទៀត

0
2

សុខភាព និងបញ្ញារបស់ទារកពេលនៅក្នុងផ្ទៃ ទទួលឥទ្ធិពលយ៉ាងខ្លាំងពីហ្សែន របបអាហារ និងរបៀបរស់នៅប្រចាំរបស់ឪពុកម្តាយ។ ដូច្នេះ តើយើងអាចដឹងយ៉ាងដូចម្តេចថា កូននៅក្នុងផ្ទៃកំពុងតែមានសុខភាពល្អ ហើយមានបញ្ហាវាងវៃទៀតនោះ? តាមពិតវាផ្អែកទៅលើសសញ្ញា៣យ៉ាងនេះ។

១.ទារកធ្វើចលនាទៀងទាត់

ប្រសិនបើទារកមានចលនារាល់ថ្ងៃ និងមានចលនាថេរ ជាសញ្ញាបង្ហាញថា ទារកមានការលូតលាស់យ៉ាងមានសុខភាពល្អ។ ទារកចាប់ផ្តើមមានចលនានៅអាយុ ១២សប្តាហ៍ ប៉ុន្តែចលនាខ្លាំងចាប់ពី ១៨ទៅ ២០សប្តាហ៍ ។

អ្នកអាចសង្កេតមើលចលនារបស់ទារកដូចខាងក្រោម៖

+បន្ទាប់ពីអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច អ្នកគួរតែឆ្លៀតតាមដានចលនារបស់ទារក ព្រោះកម្រិតជាតិស្ករក្រោយពេលបាយឡើងខ្ពស់ កុមារក៏កាន់តែស្វាហាប់ និងមានសកម្មភាពជាងមុន។ ពេលវេលាសង្កេតមើលលល្អបំផុត គឺចន្លោះម៉ោង ៨ទៅ៩ ១៣ទៅ ១៤ និង ២០ទៅ២១(រាប់តាម៉ោងសកល)។

+នៅពេលតានដានចលនារបស់កូន អ្នកម្តាយគួរអង្គុយ ឬគេងផ្អៀង ហើយរាប់ចលនារបស់ទារកម្តង១ម៉ោង ហើយក្នុងពេល ២៤ម៉ោងត្រូវតាមដាន ៤ដងនឹងឃើញលទ្ធផល។

២.ទារកមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះបរិយាកាសខាងក្រៅ

នៅពេលដែលអ្នកម្តាយស្ថិតក្នុងបរិយាកាសដែលគ្មានសំលេងរំខាន ឬកន្លែងដែលមានរូបភាពភ្លឺច្រើន ទារកនៅក្នុងផ្ទៃនឹងរំកិលចុះឡើងៗ ឬធាត់ពោះ។ នេះជាសញ្ញាបង្ហាញថា ទារកកំពុងតែមានផាសុខភាព។

ឬនៅពេលដែលអ្នកម្តាយស្តាប់តន្ត្រី ទារកអាចផ្លាស់ប្តូរទី ដើម្បីឆ្លើយតបទៅនឹងសំលេងដែលពួកគេធ្លាប់ស្គាល់… ក៏ជាសញ្ញាមួយដែលបង្ហាញថា ទារកមានការលូតលាស់ល្អ និងមានសតិល្អផងដែរ។

៣.ទារកចេះបែងចែកសំលេងឪពុកម្តាយ

នៅពេលដែលលឺសំលេងឪពុកម្តាយ ពួកគេអាចធ្វើចលនាទាត់ ឬធាក់ ដើម្បីឆ្លើយតបទៅវិញ។ នេះជាសញ្ញាបញ្ជាក់ថា ទារកមានខួរក្បាលល្អក្នុងការបែងចែក សំលេងរបស់ឪពុកម្តាយរបស់ខ្លួន និងអ្នកដទៃ។

នេះជាមូលហេតុដែលក្រុមគ្រូពេទ្យ តែងណែនាំឲ្យឪពុកម្តាយទាំងឡាយ ព្យាយាមនិយាយទន់ភ្លន់ទៅកាន់កូននៅក្នុងផ្ទៃ។ នេះជាវិធីធ្វើអន្តរកម្មជាមួយទារកនៅក្នុងផ្ទៃ ហើយវាក៏ជាវិធីមួយដើម្បីដឹងថា ទាំងរាងកាយរបស់កូន និងបញ្ហាកំពុងតែមានការលូតលាស់បានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here