គួរចេះពិនិត្យមុនយឺតពេល! គ្រោះថ្នាក់នៃការហូរឈាមអំឡុងពេលមានផ្ទៃពោះ

0
1

ការហូរឈាមពេលមានផ្ទៃពោះ គឺជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតដែលត្រូវបានគេរកឃើញនៅក្នុងអំឡុងពេលមានផ្ទៃពោះ។ អ្នកម្តាយភាគច្រើនច្បាស់ជាមានការភ្ញាក់ផ្អើល នៅពេលដឹងថាការហូរឈាមបណ្តោលមកពីហេតុផលជាច្រើន។ ដូច្នេះអ្នកត្រូវចេះពិនិត្យរោគសញ្ញានៃការហូរឈាម និងមូលហេតុនៃការហូរឈាមអំឡុងពេលមានផ្ទៃពោះ ដើម្បីដោះស្រាយទាន់ពេល។

១.ហូរឈាម ក្តៅក្នុងខ្លួន គ្មានការឈឺពោះ

រោគសញ្ញានេះច្រើនតែកើតឡើងអំឡុងពេល ៣សប្តាហ៍ បន្ទាប់បីការមករដូវចុងក្រោយរបស់អ្នក។ វាគឺជាសញ្ញាដំបូងក្នុងការបញ្ចូលអំប្រ៊ីយ៉ុងក្នុងស្បូន បន្ទាប់មកអាចត្រូវបានវាយប្រហារដោយសរសៃឈាមឆ្មារៗរហូតដល់ធ្លាយឈាមហូរចេញមកក្រៅ។ វាជាសញ្ញានៃការមានផ្ទៃពោះ ដែលមិនត្រូវបានគេចាត់ទុកថាជាសញ្ញាគ្រោះថ្នាក់ទេ។

២.ការហូរឈាម បន្ទាប់ពីហូរទឹករំអិលតាមទ្វារមាស

ការហូរឈាម បន្ទាប់ពីការហូរទឹករំអិលចេញមក វាត្រូវបានគេរកឃើញ ក្នុងករណីដែលទ្វារមាសមានសំណើមរហូតដល់មានការឆ្លងមេរោគ និងរលាក។ ស្ថានភាពបែបនេះមិនប៉ះពាល់ដល់ទារកដែលមិនទាន់កើតនោះទេ ប៉ុន្តែសូមអ្នកម្តាយធ្វើអនាម័យឲ្យបានច្រើន។

៣.ហូរឈាមលឿន ហើយមានការឈឺពោះផ្នែកខាងក្រោមនៃពោះ

ស្ថានភាពនេះ គឺជាសញ្ញាគ្រោះថ្នាក់ដែលអាចប្រឈមនឹងការរលូតកូន។ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ហើយរោគសញ្ញានេះច្រើនតែកើតមានចំពោះអ្នកដែលមានផ្ទៃពោះ ៣ខែដំបូង។

៤.ហូរឈាមដោយសារតែសុក

ស្ថានភាពនេះកើតឡើងដោយសារតែសុកផ្លាស់ប្តូរទៅមាត់ស្បូនច្រើនពេក ធ្វើឲ្យស្បូនរឹតបន្តឹង ហើយបើកដោយខ្លួនឯងរហូតដល់អាចមានការហូរឈាម ឬរលូតកូន។ ប្រសិនបើអ្នកសង្កេតឃើញឈាមហូរខុសប្រក្រតីដូចការមករដូវ គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

៥.ហូរឈាមដោយសារកូនក្រៅស្បូន

នេះជាករណីដ៏កម្រ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ណាស់ ព្រោះអំប្រ៊ីយ៉ុងត្រូវបានផ្សាំខុសពីធម្មជាតិ នៅខាងក្រៅស្បូន ហើយពេលកំណត់មកដល់ការហូរឈាមនឹងកើតមានឡើង។ យកល្អគួរតែមានការថែទាំមុនពេលសម្រាល និងទៅជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានសុខភាពកូនក្នុងផ្ទៃ។

ការហូរឈាមខុសប្រក្រតីអំឡុងពេលមានផ្ទៃពោះ​ គឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ ដូច្នេះអ្នកម្តាយត្រូវតែមានការប្រុងប្រយ័ត្ន និងសុំយោបល់ពីគ្រូពេទ្យឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here