ចៃ មិនត្រឹមតែធ្វើឲ្យកូនរបស់អ្នកខ្មាស់គេ ពេលទៅសាលានោះទេ វាក៏ធ្វើឲ្យពួកគេមានអាការៈរមាស់ខ្លាំង។ នៅពេលដែលមានអាការៈរមាស់កើតឡើងម្តងៗ កូនរបស់អ្នកអាចអេះរហូតដល់ចេញឈាម និងបង្កជាដំបៅនៅលើស្បែកក្បាលក៏មានដែរ។ ទោះជាយ៉ាងណា អ្នកពុំចាំបាច់ព្រួយទៀតឡើយ ចៃអាចកម្ចាត់បានដោយគ្រាន់តែប្រើវិធីធម្មជាតិងាយៗប៉ុន្មានចំណុចនេះ។
១.ទឹកខ្មេះ
អ្នកដឹងទេថា ទឹកខ្មេះធម្មជាតិត្រូវបានគេយកទៅលាបលើសក់ ហើយប្រើថង់គ្របពេញមួយយប់ នៅពេលព្រឹកឡើងអ្នកនឹងឃើញពងចៃជ្រុះចេញមក។ ដោយសារតែពងចៃនៅស្អិតជាប់នឹងសរសៃសក់ ធ្វើឲ្យយើងពិបាកក្នុងការកម្ចាត់ចេញ ដូច្នេះមានតែទឹកខ្មេះទេដែលអាចរំលាយសារធាតុស្អិតនេះបាន។
២.ប្រេងអូលីវ ឬប្រេងដូង
ចៃ មិនត្រូវធាតុគ្នាជាមួយនឹងប្រេងទាំងពីរមុខនេះទេ ព្រោះវាអាចធ្វើឲ្យវាថប់ដង្ហើម និងស្លាប់នៅទីបំផុត។ ប៉ុន្តែនៅពេលប្រើប្រេងលាបលើសរសៃសក់ និងស្បែកក្បាល អ្នកត្រូវទុកចោលពេញមួយយប់ ដោយសារតែចៃមានភាពធន់ខ្លាំងណាស់។
៣.ខ្ទឹមបារាំងពណ៌ក្រហម
ប្រសិនបើនៅក្នុងផ្ទះរបស់អ្នក មាននរណាម្នាក់មានចៃច្រើននៅលើក្បាល ចូលយកខ្ទឹមបារាំងពណ៌ក្រហមទៅហាន់ ហើយកិនចម្រាញ់យកទឹក។ បន្ទាប់មកលាបឲ្យសព្វទាំងសរសៃសក់ និងស្បែកក្បាល ហើយទុករយៈពេល ២ម៉ោង ចៃនឹងងាប់អស់។
វិធីសាស្ត្រធម្មជាតិទាំងនេះពិតជាងាយៗ មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងជួយឲ្យសក់របស់កូនមានភាពរស់រវើកថែមទៀត៕