ជាទូទៅ ទារកដែលមានជំងឺខាន់លឿង ស្បែក និងភ្នែករបស់ពួកគេនឹងប្រែក្លាយទៅជាណ៌លឿង ដោយសារតែសារធាតុ bilirubin កកុញនៅក្នុងឈាម នឹងស្បែកច្រើនពេក។ នេះក៏ដោយសារតែថ្លើមរបស់ទារក មិនទាន់មានសមត្ថភាពកម្ចាត់បាននៅឡើយ តែទោះជាយ៉ាងណាជំងឺខាន់លឿងអាចការពារបាន ប្រសិនបើអ្នកម្តាយព្យាយាមទទួលទានអាហារ ៣ប្រភេទនេះ អំឡុងពេលមានផ្ទៃពោះ។
១.សាច់ក្ងាន
សាច់សត្វមួយប្រភេទនេះ មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់សម្រាប់ស្ត្រីដែលកំពុងតែពពោះ ដូចជាប្រូតេអ៊ីន ខ្លាញ់លីពីត កាល់ស្យូម ផូស្វ័រ ជាតិដែក និងវីតាមីន A, B1, B2 ។ អ្នកម្តាយដែលបរិភោគសាច់ក្ងានជាប្រចាំ អំឡុងពេលមានផ្ទៃពោះ អាចជួយជំរុញដល់ការរលូតលាស់ទារក និងជួយពង្រឹងឲ្យសាច់ដុំមានសុខភាពល្អ។ លើសពីនេះទៅទៀត សាច់ក្ងានក៏អាចជួយបញ្ចេញជាតិពុលចេញពីក្នុងរាងកាយ ហើយជួយការពារទារក ឲ្យជៀសផុតពីជំងឺខាន់លឿង។
២.មើមឈូក
មើមឈូក មានផ្ទុកសារធាតុរ៉ែ ជាច្រើនដែលចាំបាច់សម្រាប់សាច់ដុំរបស់អ្នកម្តាយ។ អាហារប្រភេទនេះមិនត្រឹមតែមានជីវភាពប៉ុណ្ណោះទេ វាក៏ផ្តល់អុកស៊ីសែន និងជួយជំរុញឲ្យទារកលូតលាស់បានយ៉ាងល្អ។ នៅពេលដែលស្ត្រីមានផ្ទៃពោះ ទទួលទានមើមឈូកញឹកញាប់ វាអាចជួយរក្សាកម្តៅក្នុងរាងកាយ និងជួយឲ្យទារកជៀសឆ្ងាយពីជំងឺខាន់លឿង។
៣.ផ្សិតម្ជុល
ផ្សិតមួយប្រភេទនេះ ត្រូវបានគេចាត់ទុកជាបន្លែដែលមានជីវជាតិខ្ពស់ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ស្ត្រី។ ជាពិសេសមីក្រូសារធាតុរួមជាមួយប្រូតេអ៊ីន ខ្លាញ់លីពីត កាល់ស្យូម ផូស្វ័រ… អាចជួយការពារជំងឺជាច្រើន។ ស្ត្រីមានផ្ទៃពោះដែលទទួលទានផ្សិតម្ជុលអាចជួយជំរុញដល់ការលូតលាស់ ការអភិវឌ្ឍទារក និងបង្ការជំងឺខាន់លឿងចំពោះទារក៕