សញ្ញាប្រាប់ថា ស្ត្រីមានផ្ទៃពោះកំពុងតែប្រឈមនឹងការកើតជំងឺស្លេកស្លាំង

0
1

ជំងឺស្លេកស្លាំង ចំពោះស្ត្រីមានផ្ទៃពោះ ប្រហែលជាមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្តែវាត្រូវបានគេរកឃើញញឹកញាប់បំផុតចំពោះអ្នកម្តាយវ័យក្មេង និងកូនតូច។ សាស្ត្រាចារ្យ Somchai Thanawattanacharoen ជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃសាកលវិទ្យាល័យ Medicine Chulalongkorn បានផ្តល់ដំបូលន្មានថា អ្នកម្តាយវ័យក្មេងគួរតែទទួលចំណេះដឹងឲ្យបានសមស្របអំពីជំងឺស្លេកស្លាំងនេះ។

តើជំងឺស្លេកស្លាំងជាអ្វី?

អំឡុងពេលមានផ្ទៃពោះ ជាធម្មតាអ្នកម្តាយត្រូវបង្កើតឈាម និងផ្លាស្មា បន្ថែមដើម្បីចិញ្ចឹមទារកកំពុងតែរីកលូតលាស់។ ក៏ប៉ុន្តែការបំពេញឈាម និងផ្លាស្មាមិនបានគ្រប់គ្រាន់ អាចនាំឲ្យរាងកាយអ្នកម្តាយមានសភាពស្លេកស្លាំង ហើយប្រសិនបើធ្ងន់ធ្ងរអាចបង្កផលអាក្រក់ដល់ទារកថែមទៀត។ ចំពោះអ្នកម្តាយដែលមានអាយុសមស្រប ឬគ្មានជំងឺមូលដ្ឋាន ដូចជាភាពស្លេកស្លាំងទេ អាចមានផ្ទៃពោះបានដោយគ្មានបញ្ហាចោទ ក៏ប៉ុន្តែសម្រាប់អ្នកម្តាយវ័យក្មេងអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺស្លេកស្លាំង។

រោគសញ្ញារបស់អ្នកម្តាយដែលងាយនឹងកើតជំងឺស្លេកស្លាំង៖

១.អស់កម្លាំង ឬមានអារម្មណ៍ថាខ្សោយជាប្រចាំ

២.វិលមុខញឹកញាប់នៅពេលអង្គុយ ឬក្រោកឈរ

៣.មានដង្ហើមខ្លីជាទម្លាប់

៤.ញ័រទ្រូង ហើយពេលខ្លះបេះដូងលោតលឿន

៥.មានសម្ពាធឈាមទាប

ប្រសិនបើអ្នកម្តាយសង្កេតឃើញថា ខ្លួនឯងឧស្សាហ៍កើតមានរោគសញ្ញាដូចដែលបានបង្ហាញខាងលើនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយភ្លាម ដើម្បីឲ្យកុំជំងឺមានអាការៈធ្ងន់ធ្ងរពិបាកដោះស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here