របៀប​ថែរក្សា​ស្បែក​មុខ​ឲ្យ​នៅតែ​រលោង​ស្អាត​ក្នុងពេល​មាន​ផ្ទៃពោះ

0
1

នៅពេល​មាន​ផ្ទៃពោះ​ស្ត្រី​ស្ទើរតែ​គ្រប់រូប​មិន​ហ៊ាន​ប្រើប្រាស់​ផលិតផលផ្សេងៗនោះទេ ដោយសារតែ​ខ្លាច​ប៉ះពាល់​ដល់​កូន​ផ្ទៃពោះ។ នេះហើយ​ជា​មូលហេតុ ដែល​ពួកគេ​ប​ណ្តោ​ល​ខ្លួន​តាម​ធម្មជាតិ​ធ្វើ​ឲ្យ​ផ្ទៃមុខ​មាន​បញ្ហា​ខ្មៅ​ស្រអាប់ មិនមាន​ភាព​ទាក់ទាញ​ទាល់តែសោះ។ តើ​មាន​វិធី​អ្វី​អាចជួយ​ឲ្យ​ផ្ទៃមុខ​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែ​ស្រស់ស្អាត ហើយ​គ្មាន​ផលប៉ះពាល់? បើ​អ្នក​កំពុង​តែមាន​បញ្ហា​នេះ​មែន​កុំ​បារម្ភ ថ្ងៃនេះ Babyandmom និង​ធ្វើការ​បង្ហាញ​ពី​របៀប​ធ្វើ​ម៉ាស់​ធម្មជាតិ ដែលមាន​ប្រសិទ្ធភាព​ថែរក្សា​ស្បែ​កមុខ​ឲ្យ​រលោង​ស្អាត។

ធាតុ​ផ្សំ​រួមមាន៖

ចេក ¼ (កាត់​ជា​បួន ហើយ​យកតែ​មួយចំណែក)

ផ្លែ​បឺ​រ ¼ (ពុះ​ជា​បួន ហើយ​យកតែ​មួយចំណែក)

ទឹកឃ្មុំ ១ស្លាបព្រា​បាយ

ប្រេងដូង ១ស្លាបព្រា​បាយ

ក្រូចឆ្មារ​មួយ​ចំហៀង

របៀប​អនុវត្ត៖

១.ចាប់ផ្តើម​ដាក់​ធាតុ​ផ្សំ​ទាំងអស់​ក្នុង​កូនចាន​មួយ ហើយ​ប្រើ​ស្លាបព្រា​កិន​ឲ្យ​ក្លាយជា​ល្បាយ​សាច់​មួយ។

២.បន្ទាប់មក​លាប​នៅលើ​ផ្ទៃមុខ​ឲ្យ​សព្វ​ល្អ។

៣.រង់ចាំ​រយៈពេល១៥នាទី ដើម្បី​ឲ្យ​ល្បាយ​ជ្រាបចូល​សាច់​មុខ ទើប​លាងជម្រះ​ចេញ​ជាការ​ស្រេច។

វិធី​ធម្មជាតិ​មួយ​នេះ នឹង​ជួយ​ឲ្យ​ផ្ទៃមុខ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នៅតែមាន​សភាព​រលោង​ស្អាត ហើយ​មិនមាន​ផលប៉ះពាល់​ដូច​ការប្រើប្រាស់​ផលិតផល​គីមី​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here