នៅពេលមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបមិនត្រឹតែប្រាថ្នាចង់ឲ្យកូនមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីតែភ្នែកក៏ចង់ឲ្យភ្លឺច្បាស់ផងដែរ។ ជាការពិតកត្តាទាំងនេះ ត្រូវបានគ្រប់គ្រងដោយហ្សែន ប៉ុន្តែអ្នកម្តាយអាចកែតម្រូវឲ្យប្រសើរឡើងបានទាំងស្រុង ដោយការបំពេញបន្ថែមសារធាតុចិញ្ចឹមយ៉ាងពេញលេញ ខណៈពេលមានផ្ទៃពោះ។ ចង់ឲ្យភ្នែកកូនមានសុខភាពល្អ និងស្រស់ស្អាត អ្នកម្តាយគួរទទួលទានអាហារ ៤ក្រុមនេះ៖
DHA
ការបំពេញបន្ថែម DHA នៅពេលមានផ្ទៃពោះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែវាមានសមាសធាតុសំខាន់ៗដែលជួយបង្កើត រីទីណា (retina) ធ្វើឲ្យភ្នែកកូនមើលឃើញកាន់តែច្បាស់ និងមានពណ៌មុតថ្លា។
អាហារដែលសម្បូរទៅដោយ DHA រួមមាន៖ ត្រីសាម៉ុន ត្រីធូណា បង្ការ ក្តាម មឹក ស៊ុតលឿង បន្លែបៃតង។ល។
កាល់ស្យូម
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្រៅពីជួយឲ្យឆ្អឹងទារកមានភាពរឹងមាំ ជាតិកាល់ស្យូមក៏ជំនួយដល់សុខភាពភ្នែកពួកគេផងដែរ។
អាហារដែលសម្បូរជាតិកាល់ស្យូមសម្រាប់អ្នកម្តាយរួមមាន៖ បន្លែស្លឹកបៃតង ផ្តាខាត់ណាពណ៌ខៀវ ស្ពៃក្តោប ទឹកដោះគោ ផ្លែល្វា ចេក ផ្លែគីវី ក្រូចពណ៌លឿង…។
វីតាមីន C
វីតាមីន C មានសមត្ថភាពការពាររីទីណា ទប់ស្តាត់កាំរស្មីពណ៌ស្វាយនៅលើភ្នែក បង្កើនភាពធន់នៃស្បែកនៅតំបន់ភ្នែក និងស្តារកោសិកាស្បែកឡើងវិញ។ លើសពីនេះ ការបន្ថែមបរិមាណដ៏ច្រើននៃវីតាមីន C អំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយការបំផ្លាញលោហធាតុធ្ងន់ដូចជា សំណ បារត កាល់ស្យូម និងអាសេនិច នៅក្នុងខ្លួន។ ការបន្ថែមបរិមាណវីតាមីន C បានពេញលេញពេលមានផ្ទៃពោះ ក៏អាចជួយឲ្យទារកក្នុងផ្ទៃមានភ្នែកភ្លឺថ្លា និងមានសុខភាពល្អផងដែរ។
អាហារដែលសម្បូរវីតាមីន C រួមមាន៖ ផ្លែក្រូច ប៉េងប៉ោះ ការ៉ុត ផ្លែគីវី ខាត់ណាផ្កាពណ៌ខៀវ…។
វីតាមីន A
យើងទាំងអស់គ្នាដឹងហើយថា វីតាមីន A ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែក។ បើគ្មានវីតាមីន A ទេ សមត្ថភាពក្នុងការមើលរបស់ភ្នែកនឹងថយចុះ ពណ៌ភ្នែកមានភាពស្រអាប់។
ដូច្នេះអាហារដែលសម្បូរវីតាមីន A សម្រាប់ជំនួយដល់ភ្នែករួមមមាន៖ ការ៉ុត ទឹកដោះគោ ខ្លាញ់ត្រី ពោត ដំឡូងជ្វា ល្ហុង…។
ចំណាំ៖ នៅពេលដែលអ្នកប្រើថ្នាំគ្រាប់វីតាមីន A អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ អំពីបរិមាណនៃការប្រើប្រាស់ ព្រោះវីតាមីន A អាចប្រឆាំងជាមួយថ្នាំដទៃទៀត ដែលអ្នកកំពុងតែប្រើ៕