Skip to content

ពិតទេ ច្រៀងបំពេរឲ្យកូនក្នុងពោះស្តាប់ ជួយឲ្យពួកគេមានសុខភាពល្អ?

អ្នកត្រូវដឹងថា ទារកមិនទាន់កើតក៏ចេះស្តាប់ ចេះធុញទ្រាន់ និងចេះមានអារម្មណ៍ក្រៀមក្រំដែរ។ នេះជាមូលហេតុដែលអ្នកម្តាយត្រូវចេះបង្កើតរឿងសប្បាយៗ ជាពិសេសការច្រៀងបំពេរ ដើម្បីជួយឲ្យពួគេមានសុខភាពផ្លូវចិត្តល្អប្រសើរ។

តាមការស្រាវជ្រាវដោយអ្នកជំនាញសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការច្រៀងឲ្យកូនមិនទាន់កើតស្តាប់ នឹងធ្វើឲ្យពួកគេមានសុខភាពល្អ។ ដោយសារតែបេះដូងទារកលោតយឺត ហើយខណៈដែលឪពុកម្តាយច្រៀងបំពេរ វានឹងបង្កើតទំនាក់ទំនងរវាងឪពុកម្តាយ និងកូនកាន់តែល្អ។ ជាពិសេសវានឹងធ្វើឲ្យប្រព័ន្ធសរសៃឈាមបេះដូង របស់ទារក ធ្វើការបានកាន់តែប្រសើរឡើង។

ការស្រាវជ្រាវពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Beth ប្រទេសអីស្រាអែល ក៏បានបង្ហាញផងដែរថា ការច្រៀងបំពេរអាចកាត់បន្ថយភាពតានតឹងរវាងម្តាយ និងកូន។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យទារកក្នុងផ្ទៃមានអារម្មណ៍ល្អ និងមានសុវត្ថិភាព។

នេះហើយជាមូលហេតុដែលក្រុមអ្នកជំនាញជំរុញលើកទឹកចិត្តឲ្យស្ត្រីកំពុងតែមានផ្ទៃពោះទាំងឡាយគួរតែច្រៀងបំពេរ ឬចាក់ចម្រៀងឲ្យកូនស្តាប់ជាប្រចាំក៏បានដែរ៕