របៀបបញ្ឈប់ទម្លាប់ខាំក្រចកដៃរបស់កូន កុំឲ្យប៉ះពាល់ដល់សុខភាព!

0
1

ក្មេងៗចូលចិត្តខាំក្រចកដៃ គឺជាអាប្បកិរិយាមួយដែលអាចបង្កហានិភ័យដល់សុខភាព ប្រសិនបើពួកគេប្រព្រឹត្តវាញឹកញាប់តាំងពីតូចៗ។ ឪពុកម្តាយត្រូវចេះសង្កេតមើលកម្មភាពរបស់កូនគ្រប់ពេល បើមានអាប្បកិរិយាបែបនេះមែន ត្រូវចេះរកវិធីដោះស្រាយភ្លាម។

១.ព្យាយាមស្វែងរកសកម្មភាពផ្សេងៗកុំឲ្យកូនទំនេរ

ភាពទំនេរគ្មានអ្វីធ្វើ អាចបណ្តោលឲ្យមានអាប្បកិរិយាខាំក្រចកចំពោះកុមារ។ ហេតុនេះ អ្នកត្រូវព្យាយាមស្វែងរកសកម្មភាពដែលកូនចូលចិត្ត ដើម្បីកុំឲ្យពួកគេមានពេលខាំក្រចកដៃ។

២.កាត់បន្ថយភាពតានតឹង

អ្នកគួរតែស្វែងរកខ្សែភាពយន្តបែបកំប្លែង ឬលេងល្បែងជាលក្ខណៈគ្រួសារ ដើម្បីលេងជាមួយកូន។ ភាពសប្បាយរីករាយ អាចជួយបំបាត់ភាពស្ត្រេស ឬភាពតានតឹង ដែលជាហេតុនាំឲ្យកូនមានទម្លាប់ខាំក្រចកដៃ។

៣.បង្ហាញពីគុណវិបត្តិនៃការខាំក្រចកដៃ

ក្នុងនាមអ្នកជាឪពុកម្តាយ មិនត្រូវគំរាមកំហែងកូនដើម្បីបញ្ឈប់ទម្លាប់ខាំក្រចកដៃនោះទេ ផ្ទុយទៅវិញអ្នកត្រូវពន្យល់ពីគុណវិបត្តម្តងហើយម្តងទៀត រហូតទាល់តែពួកគេយល់។

៤.លើកឧទាហរណ៍ពីមនុស្សដែលមានបញ្ហាដោយសារខាំក្រចកដៃ

សូមឲ្យកូនមើលថាតើការខាំក្រចកដៃអាចមានបញ្ហាយ៉ាងដូចម្តេច? នៅពេលដែលកូនដឹងពីបញ្ហាដែលអាចនឹងកើតមានឡើងចំពោះខ្លួន ពួកគេច្បាស់ជាខ្លាច លែងហ៊ានខាំក្រចកដៃទៀតហើយ។

៥.កាត់ក្រចកកូនឲ្យខ្លីជានិច្ច

៦.គូររូបដង្កូវលើក្រចកដៃកូននៅពេលពួកគេគេងលក់

នេះជាវិធីបន្លាចមួយ ដែលធ្វើឲ្យកូនរបស់អ្នកមានអារម្មណ័៍ខ្ពើមរអើម ហើយឈប់ខាំក្រចកដោយខ្លួនឯង។

៧.រៀនកោតសសើរកូន នៅពេលដែលពួកគួរឈប់ខំក្រចកដៃខ្លួនឯង។

ការសង្កេតមើល និងរៀនស្វែងយល់ពីកូន ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសអាកប្បកិរិយាជាក់លាក់។ ដូចជាការខាំក្រចក អាចបណ្តោលឲ្យក្លាយជាកុមារដែលបាត់បង់បុគ្គលិកលក្ខណៈជាក្មេងល្អ និងប៉ះពាល់ដល់សុខភាព។ ដូច្នេះយើងត្រូវរៀនពិនិត្យ និងតាមដានអាប្បកិរិយារបស់ពួកគេឲ្យបានទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here