បន្លែ៤ប្រភេទ អ្នកមានផ្ទៃពោះគួរទទួលទានព្រោះវាសម្បូរកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត

0
1

កាល់ស្យូម គឺជា​សារធាតុ​រ៉ែ ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុងការ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ។ មិនតែប៉ុណ្ណោះ វា​ក៏​អាច​ចូលរួម​ក្នុង​ដំណើរការ​កំណក​ឈាម និង​ក​ន្ត្រាក់​សាច់ដុំ​ផងដែរ។ ស្ត្រី​មាន​ផ្ទៃពោះ ដែល​ខ្វះ​ជាតិ​កាល់ស្យូម អា​ចប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់ ស្ពឹក និង​អស់កម្លាំង ហើយ​ចំណែកឯ​ទារក​អាចមាន​បញ្ហា​ឆ្អឹង​លូតលាស់​មិនបាន​ល្អ។

ដូច្នេះ ដើម្បី​ជួយជំរុញឲ្យរាងកាយ​ស្រូប​យកជាតិ​កាល់ស្យូម​បានកាន់តែច្រើនសម្រាប់បំពេញតម្រូវការអំឡុងពេលមានផ្ទៃពោះ ស្ត្រី​ទទួលទានបន្លែ៤ប្រភេទនេះឲ្យបានញឹកញាប់។

១.សណ្តែកបណ្តុះ

សណ្តែកបណ្តុះ ១០០ក្រាម មានផ្ទុកជាតិកាល់ស្យូមរហូតដល់ទៅ ៣៨ក្រាម និងវីតាមីនផ្សេងៗទៀតដូចជា វីតាមីន B2, B6, E, C…។ ជាពិសេសសមាធាតុគីមីពីរប្រភេទ គឺ phyto-oestrogens និង isoflavones ដែលអាចជួយបង្កើតឆ្អឹង កាត់បន្ថយអត្រាបាត់បង់ឆ្អឹង និងជួសជុលឆ្អឹងពុកឡើងវិញ។

២.ខាត់ណាផ្តាពណ៌ខៀវ

បន្លែមួយប្រភេទនេះផ្ទុកទៅដោយជាតិកាល់ស្យូម និងវីតាមីន A, C, K ដែលល្អបំផុតសម្រាប់ការអភិវឌ្ឍ និងការពារជំងឺពុកឆ្អឹង។

៣.ភ្លៅកង្កែប

បន្លែភ្លៅកង្កែប ផ្តល់នូវបរិមាណដ៏ច្រើននៃវីតាមីន K និងកាល់ស្យូមសម្រាប់ការលូតលាស់នៃឆ្អឹង។ លើសពីនេះ វាក៏មានសារធាតុ inositol, mannitol និង អាស៊ីតអាមីណូ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារជំងឺផ្សេងៗ។

៤.សណ្តែកបារាំង

ជម្រើសដ៏ល្អមួយទៀតសម្រាប់អ្នកម្តាយដែលចង់រក្សាឆ្អឹងឲ្យបានរឹងមាំ គឺសណ្តែកបារាំង ។ សណ្តែកបារាំង ១០០ក្រាម មានផ្ទុកជាតិកាល់ស្យូមរហូតដល់ទៅ ៣៤៩មីលីក្រាម ច្រើនជាងសណ្តែកសៀងដល់ទៅ ២ដងឯណោះ។

សូមបញ្ជាក់ផងដែរថា បន្លែទាំងនេះត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញថា វាមានផ្ទុកជាតិកាល់ស្យូម ច្រើនជាងបង្ការ ត្រី និងទឹកដោះគោទៅទៀត។ ហេតុនេះ ដើម្បីការពារកង្វះជាតិកាល់ស្យូម ក៏ដូចជាពង្រឹងឆ្អឹងឲ្យបានរឹងមាំល្អ ស្ត្រីមានផ្ទៃពោះគួរតែបន្ថែមបន្លែទាំងនេះទៅក្នុងរបបអាហារជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here