កត្តា៦យ៉ាង ជួយឲ្យកូនរបស់អ្នកកើតមកមាន IQ ខ្ពស់ជាងក្មេងដទៃ

0
1

ទម្លាប់របស់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេល ៤០សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ មានសារៈសំខាន់ណាស់ក្នុងការបង្កើតបុគ្គលិកលក្ខណៈរបស់ទារក ក៏ដូចជាការអភិវឌ្ឍ IQ នៅពេលអនាគតផងដែរ។

ទម្លាប់របស់អ្នកម្តាយក្នុងការធ្វើសកម្មភាព និងទទួលទានអាហារបំប៉នប្រចាំថ្ងៃ សុទ្ធតែមានផលប៉ះពាល់ជាក់លាក់ចំពោះទារក។ អ្នកវិទ្យាសាស្ត្របានផ្តល់ភស្តុតាងជាច្រើនអំពីអារម្មណ៍របស់អ្នកម្តាយ មានឥទ្ធិពលដល់ការអភិវឌ្ឍ IQ របស់ទារក។

ខាងក្រោមនេះ គឺជាកត្តាមួយចំនួនដែលនាំឲ្យកូនមានកម្រិត IQ ខ្ពស់៖

១.យកកូននៅអាយុសមរម្យ

ការយកកូននៅអាយុលើស ៣៥ឆ្នាំឡើងទៅ កូនអាចមានហានិភ័យខ្ពស់នៃការពិការភាពពីកំណើត។ ទោះបីជាសព្វថ្ងៃនេះមានការអន្តរាគមន៍យ៉ាងខ្លាំងពីអ្នកវេជ្ជសាស្ត្រក្នុងការផ្តល់កំណើតតាមធម្មជាតិឲ្យបានល្អប្រសើរក៏ដោយ ប៉ុន្តែអាយុដែលត្រូវបានណែនាំក្នុងការមានផ្ទៃពោះគឺនៅចន្លោះ ២៤ទៅ២៩ឆ្នាំ។

នេះជាពេលវេលាដ៏ល្អបំផុតក្នុងជីវិតសម្រាប់អ្នកម្តាយ ដែលយកកូនប្រកបដោយផាសុខភាព ជាមួយនឹង IQ ខ្ពស់។ ហេតុផលសាមញ្ញ គឺរាងកាយរបស់ស្ត្រីពេលនេះមានភាពចាស់ទុំគ្រប់គ្រាន់ មានស្ថេរភាពខាងចិត្តសាស្ត្រ និងមានលក្ខខណ្ឌសមស្របបំផុតដើម្បីបង្កើតបរិយាកាសអំណោយផលដល់ទារកដែលកំពុងលូតលាស់។

២.គ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អជានិច្ច

ការចាញ់នៅពេលព្រឹក បូករួមទាំងសម្ពាធការងារមួយចំនួន ការផ្លាស់ប្តូរទំនាក់ទំនងគ្រួសារ ទាំងអស់សុទ្ធតែប៉ះពាល់ដល់អារម្មណ៍របស់ស្ត្រីមានផ្ទៃពោះ។ ចំពោះម្តាយដែលមិនអាចគ្រប់គ្រងអារម្មណ៍បានតែងតែត្អូញត្អែរ ពីការធុញទ្រាន់ ខឹង ក្រៀមក្រំ… ជារឿយៗវាជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្តរបស់ទារក។

ប្រសិនបើអ្នកចង់ឲ្យទារកឆ្លាត និងមានសុខភាពល្អ អ្នកគួរតែរៀនគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ។

៣.ការបញ្ចេញសកម្មភាព

ការធ្វើសមាធិ ហាត់យូហ្គា សម្រាប់ស្ត្រីមានផ្ទៃពោះ ឬការដើរយ៉ាងសកម្ម មិនត្រឹមតែអាចជួយលើកកម្ពស់សុខភាពនៃការមានផ្ទៃពោះប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យខួរក្បាលរបស់ទារកមានភាពប្រសើរឡើងផងដែរ។

អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក បានធ្វើការសិក្សាជាច្រើន និងបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះធ្វើការហាត់ប្រាណជាប្រចាំ ទារកកើតមកនឹងមាន IQ ខ្ពស់ ជាងក្មេងដទៃ។ នេះក៏ដោយសារតែការធ្វើលំហាត់ប្រាណអាចជួយជំរុញឲ្យចរាចរឈាមបានល្អប្រសើរទៅកាន់ខួរក្បាលទារក ជំរុញដល់ការលូតលាស់កោសិកាប្រសាទ ហេតុដូច្នេះហើយទើបទារកមានភាពឆ្លាតវៃ។

៤.របបអាហារ

របបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសនីមួយៗ គឺខុសគ្នា។ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ម្តាយត្រូវតមអាហារជាច្រើន ដើម្បីជៀសវាងការរលូតកូន ប៉ុន្តែនៅត្រីមាសបន្តបន្ទាប់គឺជាពេលវេលាបំពេញបន្ថែមនូវសារធាតុចិញ្ចឹមជាច្រើនប្រភេទសម្រាប់ទារកលូតលាស់ជារៀងរាល់ថ្ងៃ។

អាហារដែលអាចជួយឲ្យខួរក្បាលកុមារឆ្លាតវៃ រួមមាន៖ ត្រីមានផ្ទុកខ្លាញ់អូមេហ្គា ៣ ផ្លែឈើស្រស់ សាច់គោ បន្លែស្លឹកបៃតង គ្រាប់វ៉ាល់ណាត់ សណ្តែក អាល់ម៉ុន…។

៥.លើកទឹកចិត្តឪពុកឲ្យនិយាយជាមួយកូនក្នុងផ្ទៃ

ការសិក្សាបានបង្ហាញថា នៅពេលទារកមានអាយុ ១៩ទៅ២១សប្តាហ៍ អាចសម្គាល់សំលេងរបស់ឪពុកម្តាយ ហើយនៅសប្តាហ៍ទី ៣០ ទារកអាចបែងចែករវាងសំលេងឪពុកម្តាយ និងមនុស្សប្លែកបាន។ ប្រសិនបើឪពុក ប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយកូននៅក្នុងផ្ទៃ ពួកគេនឹងបង្កើតទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ។

លើសពីនេះ ការប្រាស្រ័យទាក់ទងគ្នាជាមួយកូននៅក្នុងផ្ទៃរាល់ថ្ងៃ វានឹងជួយឲ្យខួរក្បាលពួកគេអវិឌ្ឍបានល្អប្រសើរផងដែរ។

ទម្លាប់ក្នុងពេលមានផ្ទៃពោះពិតជាសំខាន់ណាស់ ដូច្នេះអ្នកកុំភ្លេចតួនាទីជាឪពុកម្តាយក្នុងពេលមានផ្ទៃពោះ ដើម្បីឲ្យកូនរបស់អ្នកកើតមកមាន IQ ខ្ពស់តាំងពីកើតមកដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here