ជាការពិតណាស់ អំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវប្រឈមនឹងបញ្ហាសព្វបែបយ៉ាង ប៉ុន្តែក្រោយពេលសម្រាលហើយបញ្ហានៅមិនទាន់អស់នៅឡើយទេ គឺស្ត្រីអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរបើមិនយកចិត្តទុកដាក់។
ការហូរឈាមតាមទ្វារមាស ត្រូវបានគេចាត់ទុកជាបញ្ហាដ៏គួរឲ្យបារម្ភមួយសម្រាប់អ្នកម្តាយក្រោយពេលសម្រាល។ ការហូរឈាមតាមទ្វារមាសក្រោយពេលសម្រាលនេះ មានមូលហេតុរបស់វា ហើយត្រូវបានបែងចែកជាពីរដំណាក់កាល។
១.រយៈពេល១ថ្ងៃ បន្ទាប់ពីសម្រាល
ប្រសិនបើការហូរឈាមនៅដំណាក់កាលនេះ ច្រើនតែបណ្តោលមកពីការកន្ត្រាក់នៃសាច់ដុំស្បូនមានភាពទន់ខ្សោយ ទារកមានទំហំធំពេក ឬមានកូនភ្លោះ រហូតដល់រហែកទ្វារមាស មាត់ស្បូន ឬសរសៃក្នុងស្បូន ដែលរារាំងដល់ការកន្ត្រាក់នៃស្បូន។ ក្រៅពីនេះការបន្សល់ទុកនូវកំទេចកំទី ភ្នាស់ទារក ឬការកកឈាមខុសប្រក្រតី សុទ្ធតែជាមូលហេតុនៃការហូរឈាមតាមទ្វារមាសនៅដំណាក់កាលនេះ។
២.ការហូរឈាមចាប់ពីសម្រាលកូនបាន១ថ្ងៃ រហូតដល់ ៣ខែ
ករណីនេះបង្កឡើងដោយសារតែការធ្លុះធ្លាយនៃថង់ទឹកភ្លោះ មុនពេលកើតជាយូរមកហើយ រួមទាំងមានវត្តមាននៃកម្ទេចកម្ចីសុក ឬភ្នាសទារកដែលនៅសល់ក្នុងស្បូន។ល។
ប្រសិនបើការហូរឈាមតាមទ្វារមាសខុសប្រក្រតី អាចធ្វើឲ្យអ្នកម្តាយដួលសន្លប់ គ្រុនក្តៅ ឈឺពោះ ឈឺស្បូន គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕