អាហារ៥ប្រភេទ​ជួយ​ឲ្យ​កូន​មាន​ស្បែ​កស​ស្អាត​តាំងពី​កំណើត ទោះ​ឪពុកម្តាយ​សម្បុរ​មិនសូវ​បាន​ក៏ដោយ

0
1

ហ្សែ​ន គឺជា​អ្នកកំណត់​រូបរាង ក៏ដូចជា​ពណ៌​សម្បុរស្បែក​ផងដែរ ចំពោះកូនៗជំនាន់​ក្រោយ។ ក៏ប៉ុន្តែ ពណ៌​សម្បុរស្បែក​របស់​ទារក​អាច​កែប្រែ​ជាស​ស្អាត​បាន បើទោះបីជា​ឪពុកម្តាយ​មាន​ស្បែក​មិនសូវ​ស​ក៏ដោយ។ ខាងក្រោម​នេះ គឺជា​រប​អាហារ​មួយចំនួន​ដែល​ស្ត្រី​ពុំគួរ​មើលរំលង អំឡុងពេល​មាន​ផ្ទៃពោះ​ឡើយ៖

ទឹក
ទឹក គឺជា​ភេសជ្ជៈ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ​អ្នក​ប្រហែលជា​មិនដឹង​ទេ​ថា ការទទួល​ទាន​ទឹក​កាន់តែច្រើន​អំឡុងពេល​មាន​ផ្ទៃពោះ​អាចជួយ​ឲ្យ​កូន​កើតមក​មាន​ស្បែក​ស្អាត។ នេះ​ក៏​ព្រោះតែ​ទឹក អាចជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​អាចជួយ​ស្បែក​ទារក​មាន​សុខភាព​ល្អ ទន់​រលោង និង​ស​ស្អាត។

ស៊ុតមាន់
ក្រៅពី​អាហារ​ពេលព្រឹក​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​គ្រប់​ក្រុមគ្រួសារ ស៊ុតមាន់ ក៏មាន​សា​រធ​តុ​ចិញ្ចឹមសំខាន់ៗដែល​អាចជួយ​ឲ្យ​ស្បែក​ស្អាត​ផងដែរ។ ការ​ទទួលទាន​ស៊ុតមាន់ ក្នុងពេល​មាន​ផ្ទៃពោះ​បាន​ទៀងទាត់ អាចជួយ​បង្កើត​ប្រព័ន្ធ​ប្រសាទ បង្កើន​ការចង់ចាំ និង​ជួយ​ឲ្យ​រាងកាយ​ទារក​លូតលាស់​បានល្អ។

ផ្លែឈើ​សម្បូរ​វីតាមីន C
ពពួក​ផ្លែឈើ​មួយចំនួន​ដូចជា ក្រូច ក្រូច​ឃ្លិ​ច និង​ទំពាំងបាយជូរ ជាដើម មាន​ផ្ទុក​វី​តា​មី C ខ្ពស់ ដែល​អាចជួយ​កែលម្អរ​សម្បុរស្បែក​ទារ​ក​ឲ្យ​មាន​ភាព​ស​ស្អាត ទោះបី​អ្នកជា​ឪពុកម្តាយ​មិន​ស្បែក​មិនសូវ​ស​ក៏ដោយ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​ឲ្យ​កូន​កើតមាន​មាន​សម្បុរ​ជ្រះ​ជាង​ខ្លួន គួរ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ​ជាប្រចាំ អំឡុងពេល​មាន​ផ្ទៃពោះ។

ផ្លែ​បឺ​រ
ផ្លែ​បឺ​រ ត្រូវបាន​គេ​រកឃើញថា សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា 3 ដែល​ល្អ​បំផុត​សម្រាប់​រាងកាយ ហើ​ក្រៅពីនេះ​វា​មាន​ផ្ទុក​វីតាមីន C និង E ដែល​អាចជួយ​ជំរុញ​ដល់​ការផលិត​ស្រទាប់​កូ​ឡា​ជែ​ន ធ្វើ​ឲ្យ​ទារក​មាន​ស្បែក​ស្អាត​តាំងពី​កំណើត។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ទទួលទាន​ផ្លែ​បឺ​រ ឲ្យ​បាន​ទៀងទាត់ ជាពិសេស​ក្នុងអំឡុងពេល​ត្រីមាស​ចុងក្រោយ។

វីតាមីន A
វីតាមីន​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ទារក​ប៉ុណ្ណោះ​ទេ វា​ក៏​អាចជួយ​កែប្រែ​ពណ៌​សម្បុរស្បែក​ទារក​ឲ្យ​ស​ស្អាត​ផងដែរ។ ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ គួរ​ទទួលទាន​ថ្លើម​សត្វ ត្រី ទឹកដោះគោ ផ្លែ​ប៉េង​បោះ… ព្រោះ​វា​មាន​ផ្ទុក​វីតាមីន A ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here