តើហេតុអ្វីបានមនុស្សម្នាក់ៗចង់ឲ្យស្ត្រីមានផ្ទៃពោះញ៉ាំពងក្ងាន? តើពងក្ងានផ្តល់ប្រយោជន៍អ្វីខ្លះទៅ? បើយោងតាមការស្រាវជ្រាវបានរកឃើញថា ពងក្ងានមួយគ្រាប់ មានផ្ទុកប្រូតេអ៊ីនចំនួន ២០ក្រាម ខ្លាញ់ ១៩,១ក្រាម កូលេស្តេរ៉ុល ១២២៦,៩មីលីក្រាម សូដ្យូម ១៩៨មីលីក្រាម ប៉ូតាស្យូម ៣០២,៤មីលីក្រាម កាបូនអ៊ីដ្រាត ១,៩ក្រាម និងកាឡូរីរហូតដល់ ២៦៦,៦កាឡូរី រួមជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ជាច្រើនមុខទៀត។
ទាំងនេះហើយជាមូលហេតុដែលគេចាត់ទុកពងក្ងាន គឺជាអាហារដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ជាពិសេសវាអាចជួយជំរុញដល់ការបង្កកំណើត ហេតុនេះសម្រាប់ស្ត្រីដែលចង់ឆាប់មានកូនដូចបំណងគួរតែសាកល្បងទទួលទានពងក្ងាន។
អ្វីដែលសំខាន់នោះ គឺពងក្ងាន អាចជួយឲ្យកូនរបស់អ្នកកើតមានមានប្រាជ្ញាឆ្លាតលើសគេ ដោយសារតែសារធាតុចិញ្ចឹម ក៏ដូចជាអាហារូបត្ថម្ភដែលមាននៅក្នុងពងក្ងាន ជាអ្នកជំរុដល់ការរលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ និងរហូតដល់ពេលកុមារមានអាយុ ៣ឆ្នាំ។
តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះ គួរតែមានការប្រុងប្រយ័ត្នចំពោះការទទួលទានពងក្ងានបន្តិច ព្រោះវាក៏ផ្តល់គុណវិបត្តិវិញផងដែរ ប្រសិនបើទទួលទានច្រើនពេក។ ដោយសារតែ ជាតិខ្លាញ់ និងកូលេស្តេរ៉ុលខ្ពស់ របស់វា អាចធ្វើឲ្យអ្នកម្តាយ ឬមនុស្សទូទៅជួបបញ្ហាសុខភាពបាន៕