ក្នុងអំឡុងពេមានផ្ទៃពោះ រាងកាយរបស់អ្នកនឹងធ្វើការផ្តល់សារធាតុចិញ្ចឹមដល់ទារកមុនគេ ដើម្បីជំរុញដល់ការលូតលាស់យ៉ាងឆាប់រហ័ស។ ដើម្បីឲ្យទារកក្នុងផ្ទៃមានសុខភាពល្អអ្នកមិនគួរញ៉ាំអាហារទៅតាមអាម្មណ៍នោះទេ គឺត្រូវចេះជ្រើសរើសអាហារឲ្យបានត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់មនុស្សពីរនាក់។
ដំបូងអ្នកត្រូវជ្រើសអាហារដែលសម្បូរវីតាមីន ព្រោះនេះជាសារធាតុចិញ្ចឹមបន្ថែមដែលជួយឲ្យការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ អ្នកត្រូវការប្រហែលជា ៣០០កាឡូរីក្នុងមួយថ្ងៃ គឺច្រើនជាងអ្វីដែលអ្នកញ៉ាំធម្មតា។ រាងកាយរបស់អ្នកអាចពិបាកធ្វើការអំឡុងពេលមានផ្ទៃពោះ សូម្បីតែពេលសម្រាក ហើយអ្នកពិតជាត្រូវការកាឡូរីបន្ថែមដើម្បីឲ្យមានសុខភាពល្អ។ រាល់ថ្ងៃអ្នកគួរតែមានទទួលទានប្រូតេអ៊ីន ៣ដង យ៉ាងហោចណាស់ក្នុងរបបអាហារត្រូវមានបន្លែ៤មុខ ផ្លែឈើ ៣ទៅ៤មុខ និងកាបូនអីដ្រាតដើម្បីបំពេញរិមាណដែលនៅសល់។
Folate និងអាស៊ីត Folate ចាំបាច់ណាស់សម្រាប់ការពារពិការភាពពីកំណើត
Folate គឺជាវីតាមីន B ដែលអាចជួយក្នុងការអភិវឌ្ឍខួរក្បាល និងខួរឆ្អឹងខ្នង។ អាស៊ីត Folate គឺជាទម្រង់សំយោគនៃវីតាមីននេះ។ តាមអនុសាសន៍របស់ក្រុមគ្រូពេទ្យ ស្ត្រីមានផ្ទៃពោះគួរតែទទួលបានសារធាតុទាំងនេះ ៨០០មីក្រូក្រាម ក្នុងមួយថ្ងៃ។ ប្រភពអាហាររួមមាន ស្ពៃ សណ្តែក គ្រាប់ធញ្ញាជាតិ ក្រូចពណ៌លឿង និងទំពាំងបារាំង។
កាល់ស្យូមជួយឲ្យឆ្អឹងរឹងមាំសម្រាប់ និងម្តាយនិងកូន
ស្ត្រីមានផ្ទៃពោះត្រូវការប្រហែលជា ១០០០មីលីក្រាមក្នុងមួយថ្ងៃ។ ប្រភពអាហាររួមមានស្ពៃ ខាត់ណាផ្តាពណ៌ខៀវ ទឹកផ្លែឈើស្រស់ ទឹកដោះគោ ទឹកដោះគោយ៉ាអួ ត្រីសាម៉ុន ឈីស និងធញ្ញជាតិដែលមានជាតិខ្លាញ់។
វីតាមីន D ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ
អ្នកត្រូវការប្រហែលជា ១៥មីក្រូក្រាម ក្នុងមួយថ្ងៃ។ ប្រភពចំណីអាហារមានដូចជា ត្រី ស៊ុត ទឹកដោះគោ និងទឹកផ្លែឈើធម្មជាតិ។ កាល់ស្យូម និងវីតាមីនD ធ្វើការរួមគ្នាបានយ៉ាងល្អ ដូច្នេះវាជាការប្រសើរណាស់ប្រសិនបើអ្នកទទួលទានវាក្នុងពេលតែមួយ។
ប្រូតេអ៊ីនសម្រាប់ការលូតលាស់សាច់ដុំ និងជាលិកា
យ៉ាងហោចណាស់ ៧១ក្រាមក្នុងមួយថ្ងៃ ដែលស្ត្រីមានផ្ទៃពោះត្រូវការប្រូតេអ៊ីនសម្រាប់លូតលាស់។ ប្រភពអាហារដែលសម្បូរប្រូតេអ៊ីនមាន សណ្តែកក្រៀម តៅហ៊ូ ប័រសណ្តែកដី ស៊ុត សាច់គ្មានខ្លាញ់ ផលិតផលទឹកដោះគោ…។ អ្នកអាចរក្សារបបអាហារទាំងនេះឲ្យបាន ប្រសិនបើចង់បង្កើនប្រូតេអ៊ីន ដែលរាងកាយកំពុងតែត្រូវការជាចាំបាច់។
ជាតិដែកល្អសម្រាប់ការលូតលាស់របស់ទារក និងការពារអ្នកម្តាយពីភាពស្លេកស្លាំង
ប្រសិនបើនៅក្នុងខ្លួនរបស់អ្នកម្តាយមានជាតិដែកមិនគ្រប់គ្រាន់ទេនោះ ពួកគេច្បាស់ជាមានភាពស្លេកស្លាំងជាមិនខាន។ អ្នកត្រូវការ ២៧មីលីក្រាមជារៀងរាល់ថ្ងៃ ពីអាហារមួយចំនួនដូចជា ស្ពៃខ្មៅ សណ្តែក សាច់ សាច់ និងធញ្ញជាតិដែលមានជាតិខ្លាញ់។
អ្នកគួរតែព្យាយាមផ្តោតសំខាន់ទៅលើអាហារទាំងអស់នេះ ដើម្បីជួយកាត់បន្ថយបញ្ហាជាច្រើនអំឡុងពេលមានផ្ទៃពោះ រួមមានទល់លាមក និងហើមពោះផងដែរ។ ម្យ៉ាងវិញទៀត សូមជៀសវាងអាហារដែលមានជាតិកាហ្វេអ៊ីន ជាតិអាល់កុល និងផលិទផលថ្នាំជក់ ផងដែរ៕