កត្តា៥យ៉ាង នាំឲ្យបាត់បង់ឱកាសល្អក្នុងការមានផ្ទៃពោះ

0
1

កូន គឺជាចំណែកមួយដែលមិនអាចខ្វះបានសម្រាប់គូស្នេហ៍ទាំងឡាយ ព្រោះវាអាចជួយរឹតចំណងគ្រួសារឲ្យកាន់តែមានភាពរឹងមាំ មិនងាយប្រេះឆាបានឡើយ។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះមានគូស្នេហ៍ច្រើនណាស់បានជួបប្រភេទនឹងបញ្ហាពិបាកក្នុងការមានកូន តើមកពីមូលហេតុអ្វីទៅ? ថ្មីៗនេះអ្នកជំនាញបានបង្ហាញថា ការកម្រនឹងមានកូន ឬពិបាកនឹងមានកូន ដោយសារតែកត្តាធំៗ ៥ចំណុច៖

១.អាយុ

សម្រាប់ស្ត្រីដែលឈានដល់អាយុ ៣០ឆ្នាំឡើងទៅ ឱកាសនៃការមានផ្ទៃពោះនឹងធ្លាក់ចុះ ហើយឱកាសកាន់តែបន្តធ្លាក់ចុះទៀត នៅពេលពួកគេមានអាយុ៤០ឆ្នាំ។

២.វដ្តរដូវមិនទៀង

ការមករដូវមិនទៀងទាត់ ធ្វើឲ្យពិបាកក្នុងការគណនានៅពេលស្បូនបញ្ចេញអូវុល ដូច្នេះវានឹងធ្វើឲ្យអ្នកពិបាកដឹងពីពេលវេលាសមស្របក្នុងការរួមភេទ។

៣.ប្រេងកង់ក្នុងការរួមភេទ

ការរួមភេទតិចពេកក៏បាត់បង់ឱកាសនៃការមានផ្ទៃពោះដែរ ហេតុនេះបើអ្នកមានគំរោងចង់បានកូន ក្នុងមួយសប្តាហ៍គួរតែរួមភេទយ៉ាងហោចណាស់ឲ្យបាន៤ដង។

៤.ពេលវេលាដែលអ្នកព្យាយាមមានផ្ទៃពោះ

ប្រសិនបើអ្នកព្យាយាមយកកូនរយៈពេល១ឆ្នាំហើយនៅតែមិនបានផល នោះបានន័យថាឱកាសនៃការមានផ្ទៃពោះរបស់អ្នកអាចនឹងមានកម្រិតទាប។ ចូរពិគ្រោះជាមួយគ្រូពេទ្យ នឹងធ្វើសុខភាពបន្តពូជទាំងប្តី និងប្រពន្ធ ដើម្បីរកវិធីដោះស្រាយ។

៥.ជំងឺប្រចាំកាយ

ប្រសិនបើអ្នកមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬមានជំងឺប្រចាំកាយមួយចំនួន ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការមានផ្ទៃពោះដែរ។

ដូច្នេះមុននឹងយកកូន អ្នកគួរតែធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ នឹងថែទាំងសុខភាពឲ្យបានល្អ ទើបបំណងប្រាថ្នារបស់អ្នកឆាប់ក្លាយជាការពិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here