បន្ថែមពីលើការផ្តល់វីតាមីន និងសារធាតុរ៉ែដល់រាងកាយ ផ្លែឈើក៏អាចជួយជំរុដល់ការបំផ្លាញអុកស៊ីដកម្ម ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយការឆ្លងមេរោគមួយចំនួនផងដែរ។ ដូច្នេះផ្លែឈើត្រូវបានគេចាត់ទុកជាអាហារដែលមិនអាចខ្វះបានសម្រាប់ស្ត្រីមានផ្ទៃពោះ ប្រសិនបើចង់មានសុខភាពល្អគ្រប់ពេលវេលា។
ខាងក្រោមនេះ គឺជាបញ្ជីផ្លែឈើដែលស្ត្រីមានផ្ទៃពោះគួរបញ្ចូលទៅក្នុងរបបអាហារជាប្រចាំ៖
ល្ហុងទុំ៖ នៅក្នុងផ្លែល្ហុងមានផ្ទុកវីតាមីន A, C កាល់ស្យូម ជាតិដែក… ជាពិសេសជាតិទឹកអាចជួយផ្តល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់ទារក។
ចេកទុំ៖ បរិភោគចេកទុំ អាចជួយកាត់បន្ថយអាការៈចាញ់កូនរបស់អ្នកម្តាយមួយចំនួនបាន។ លើសពីនេះវាមានផ្ទុកជាតិប៉ូតាស្យូម ដែលអាចជួយការពារការទល់លាមក និងអាការហើម។ តែទោះជាយ៉ាងណាស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំចេកពេលពោះទទេនោះទេ ព្រោះវាធ្វើឲ្យអតុល្យភាពម៉ាញ៉េស្យូម និងកាល់ស្យូម។
ក្រូចពណ៌លឿង៖ ជាមួយនឹងវីតាមីន C កម្រិតខ្ពស់ ក្រូចពណ៌លឿងត្រូវបានគេស្គាល់ថា ជាផ្លែឈើមួយប្រភេទដែលអាចជួយបង្កើភាពស៊ាំសម្រាប់អ្នកម្តាយ។ លើសពីនេះជាតិជូររបស់វា អាចជួយកាត់បន្ថយការក្អួតចង្អោរ ការផលិតទឹកមាត់ និងចំណង់អាហារផ្តេសផ្តាស់។
ផ្លែគីវី៖ ផ្លែឈើដែលមានជីវជាតិច្រើនជាងគេក្នុងចំណោមផ្លែឈើជាច្រើន ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមជាង ៨០ប្រភេទ ដែលមានគុណប្រយោជន៍ដល់សុខភាពស្ត្រីមានផ្ទៃពោះ។ លើសពីនេះការញ៉ាំផ្លែគីវី មួយផ្លែក្នុងមួយថ្ងៃ អាចជួយជំរុញប្រព័ន្ធភាពស៊ាំរបស់ទារក ការពារជំងឺហឺត និងត្រអកបន្ទាប់ពីចាប់កំណើត។
ផ្លែទទឹម៖ ផ្លែទទឹម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចការពារស្បែកអ្នកម្តាយឲ្យជៀសផុតពីស្នាមសង្វារ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការបរិភោគផ្លែទទឹម ពេលមានផ្ទៃពោះមានឥទ្ធិពលវិជ្ជមានដល់ការលូតលាស់គ្រោងឆ្អឹងរបស់ទារក។ ស្របពេលជាមួយគ្នានេះ វាអាចជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ ការពារសាច់ដុំរបស់អ្នកម្តាយផងដែរ។
ផ្លែបឺរ៖ នៅក្នុងបញ្ជីចំណីអាហារ ដែលអ្នកម្តាយគួរតែទទួលទាន គឺផ្លែបឺរ ព្រោះវាមានផ្ទុកវីតាមីន A, B, C, ប៉ូតាស្យូម និងអាស៊ីតអាមីណូ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខភាពរបស់ទារក។ ម្យ៉ាងវិញទៀត មាតិកាជាតិខ្លាញ់របស់ផ្លែបឺរ អាចជួយបង្កើតការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ៕