លក្ខខ័ណ្ឌ៣យ៉ាង ស្ត្រីមានគភ៌ចាំបាច់ត្រូវប្រើខ្សែក្រវ៉ាត់ទ្រពោះ

0
1

ប្រសិនបើអ្នកកំពុងតែស្វែងរកឧបករណ៍ដើម្បីទ្រពោះដែលមានសុវត្ថិភាព គួរតែគិតដល់ខ្សែក្រវ៉ាត់ទ្រពោះ ប៉ុន្តែមានស្ត្រីជាច្រើននៅតែឆ្ងល់ថា តើវាចាំបាច់ណាស់មែនទេ? តាមពិតការប្រើប្រាស់ខ្សែក្រវ៉ាត់ទ្រពោះត្រូវបានផ្តល់អនុសាសន៍ប្រសិនបើអ្នកម្តាយកំពុងស្ថិតនៅក្នុងលក្ខខ័ណ្ឌ៣យ៉ាង។

ឈឺចាប់ខ្នងញឹកញាប់

នៅពេលតាំងគភ៌ រាងកាយនឹងឡើងទម្ងន់កាន់តែច្រើន ជាពិសេសត្រង់តំបន់ពោះក្បាលពោះ ដែលធ្វើឲ្យបន្ទក់នៃទម្ងន់នឹងត្រូវធ្លាក់ទៅខាងមុខ។ ទីបំផុតរោគសញ្ញានៃជំងឺឈឺខ្នងចាប់ផ្តើមកើតឡើង នៅពេលដែលអ្នកឈរយូរ ដូច្នេះអ្នកត្រូវការខ្សែក្រវ៉ាត់ដើម្បីកាត់បន្ថយសម្ពាធទាំងនោះ។ ខ្សែក្រវ៉ាត់សម្រាប់ទ្រពោះ អាចជួយគាំទ្រផ្នែកខាងក្រោយ និងផ្នែកខាងក្រោមឲ្យមានទម្ងន់តិច ហើយអ្នកម្តាយមិនសូវមានភាពអស់កម្លាំងឡើយ។

មានបញ្ហាឥរិយាបទ

ប្រសិនបើអ្នកមានខ្សែក្រវ៉ាត់ វាអាចជួយធ្វើឲ្យប្រសើរឡើងនូវជំហរឈរ ការដើរ និងពេលអង្គុយ ព្រោះវាជួយឲ្យឆ្អឹងខ្នងត្រង់ល្អ មិនកោងទៅខាងមុខ។

អ្នកមានទម្លាប់ធ្វើលំហាត់ប្រាណ

ប្រសិនបើអ្នកម្តាយចាំបាច់ត្រូវធ្វើលំហាត់ប្រាណ អ្នកនឹងធ្វើចលនាដងខ្លួនជាញឹកញាប់។ ដូច្នេះ ការប្រើខ្សែក្រវ៉ាត់ជាជម្រើសដ៏ល្អបំផុត ព្រោះវាអាចជួយកាត់បន្ថយការត្រូវរបួស នៅតាមបណ្តោយតំបន់នៃសន្លាក់ និងសរសៃពួរសាច់ដុំ ធ្វើឲ្យរាងកាយមានការបត់បែន និងឡើងទម្ងន់បានល្អ។

ប្រសិនបើអ្នកស្ថិតនៅក្នុងលក្ខខ័ណ្ឌទាំង៣ចំណុចនេះ វាត្រូវបានគេណែនាំឲ្យប្រើប្រាស់ខ្សែក្រវ៉ាត់ ដើម្បីទ្រពោះ។ ដោយសារតែវាអាចជួយរក្សាសុវត្ថិភាពសម្រាប់រាងកាយ កាត់បន្ថយការឈឺចាប់ឆ្អឹងខ្នង និងជួយរក្សាឆ្អឹងខ្នងឲ្យត្រង់ល្អពេលមានផ្ទៃពោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here