ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ឪពុកម្តាយរូបណាក៏សង្ឈឹមថា កូនធំឡើងនឹងក្លាយជាមនុស្សល្អនៅក្នុងសង្គមដែរ។ ប៉ុន្តែរឿងមួយទៀតដែលឪពុកម្តាយគ្រប់រូបចង់បានបំផុត គឺភាពឆ្លាតវៃ ព្រោះវាអាចជួយឲ្យពួកគេរៀនសូត្របានពូកែ នឹងមានឱកាសជោគជ័យច្រើននៅក្នុងជីវិតទៅថ្ងៃអនាគត់។
ដូច្នេះចង់ដឹងថាកូនរបស់អ្នកឆ្លាត ឬក៏អត់ អាចសង្កេតមើលតាមរយៈអាកប្បកិរយាប៉ុន្មានចំណុចនេះ៖
កុមារចូលចិត្តអាន
ប្រសិនបើកុមារចូលចិត្តអានសៀវភៅផ្សេងៗ ពួកគេអាចស្រូបយកចំណេះដឹង និងការប្រើប្រាស់ភាសារបានល្អប្រសើរជាងក្មេងដទៃទៀត។ នេះហើយជាទម្លាប់មួយដែលធ្វើឲ្យខួរក្បាលកូនរបស់អ្នកអភិវឌ្ឍបានល្អ។
ចូលចិត្តសួរ និងឆ្ងល់ច្រើន
កុមារដែលចូលចិត្តឆ្ងល់ច្រើន ខួរក្បាលរបស់ពួកគេនឹងចេះគិតបានល្អ ហើយការវិនិច្ឆ័យរបស់ពួកគេក៏បានល្អផងដែរ។ ដូច្នេះសូមកុំធុញទ្រាន់ជាមួយនឹងការឆ្លើយសំនួនរបស់កូនឲ្យសោះ ព្រោះការឆ្លើយដោយភាពរីករាយអាចជួយឲ្យកុមារមានភាពក្លាហានក្នុងការគិត និងបញ្ចេញមតិដោយខ្លួនឯង។
៣.ចង់ចាំអ្វីៗបានច្រើន
ប្រសិនបើកូនរបស់អ្នកអាចចងចាំអ្វីៗបានច្រើន ចំពោះរឿងដែលពួកគេទើបឃើញភ្លាមៗ នោះកូនរបស់អ្នកពិតជាមានខួរក្បាល្អ។
ភាពឆ្លាតវៃសម្រាប់កុមារភាគច្រើនកើតមានតាំងពីកំណើតមកម្ល៉េះ ក៏ប៉ុន្តែការបង្កើតទម្លាប់ល្អ ឬការបង្ហាត់បង្រៀនបានត្រឹមត្រូវក៏អាចជំរុញឲ្យកូនរបស់អ្នកក្លាយជាក្មេងឆ្លាតបានដែរ៕