រយៈពេល ៩ខែ១០ថ្ងៃ អ្នកម្តាយគួរតែព្យាយាមបង្កើតរបបអាហារបែបវិទ្យាសាស្ត្រឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់ទារក។ ដូច្នេះ អំឡុងពេលមានផ្ទៃពោះ ជាពិសេសខែចុងក្រោយ អ្នកម្តាយគួរទទួលទានអាហារ៤ប្រភេទនេះ៖
សាច់គ្មានខ្លាញ់
រាល់សាច់គ្មានខ្លាញ់ដូចជា សាច់ជ្រូក សាច់គោ សាច់មាន់… មានផ្ទុកប្រូតេអ៊ីនជាច្រើនដែលល្អសម្រាប់ទារកក្នុងការស្រូបយកយ៉ាងងាយ និងឡើងទម្ងន់យ៉ាងរហ័ស។
ជាពិសេសសាច់គោ ត្រូវបានគេចាត់ទុកជាសាច់មួយប្រភេទដែលមានរសជាតិឆ្ងាញ់ពិសារ ហើយព្រមទាំងមានផ្ទុកប្រូតេអ៊ីន និងជាតិដែកផងដែរ។ ប៉ុន្តែដើម្បីសុវត្ថិភាព អ្នកម្តាយគួរតែចម្អិនឲ្យបានឆ្អិនល្អ មុននឹងទទួលទាន។
ផ្លែបឺរ
លក្ខណៈសម្បត្តិដ៏អស្ចារ្យនៃផ្លែបឺរ គឺបរិមាណប្រូតេអ៊ីន ស្មើនឹងទឹកដោះគោ ហើយវាត្រូវបានគេចាត់ទុកជាផ្លែឈើដែលមានគុណតម្លៃខ្ពស់បំផុត។
លើសពីនេះផ្លែបឺរ មានផ្ទុកជាតិខ្លាញ់ឆ្អែត ដែលផ្តល់ផលល្អសម្រាប់សុខភាពទារក និងភាពឆ្លាតវៃ។ ម្យ៉ាងវិញទៀត វាក៏អាចជួយឲ្យស្បែកអ្នកម្តាយមានភាពរលាង និងក្មេងជាវ័យផងដែរ។ បើអាចធ្វើបានអ្នកម្តាយ គួរតែព្យាយាមទទួលទាផ្លែបឺរ ២ទៅ៣ផ្លែ ក្នុងមួយសប្តាហ៍ គឺល្អទាំងខ្លួនឯង និងកូនក្នុងផ្ទៃ។
ពងទាកូន
អ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកម្តាយចង់ឲ្យទារកឡើងទម្ងន់លឿន គួរទទួលទានពងទារកូន។ ព្រោះវាសម្បូរទោដោយវីតាមីន A, B6, អាស៊ីតហ្វូលិក, ស័ង្កសី, កាល់ស្យូម… និងជាប្រភពនៃថាមពលដ៏សម្បូរបែបសម្រាប់ទារក។
ប៉ុន្តែដោយសារពងទារកូន មានផ្ទុកប្រូតេអ៊ីនច្រើនពេក អ្នកម្តាយគួរតែកំណត់ការញ៉ាំត្រឹម ៣ទៅ ៤គ្រាប់ក្នុងមួយសប្តាហ៍បានហើយ។
អង្កសំរូប
អង្ករសំរូប ១០០ក្រាម មានផ្ទុកអាស៊ីតហ្វូលិក ២៥០មីលីក្រាម ប្រូតេអ៊ីន ៣ក្រាម ខ្លាញ់ ១,២ក្រាម វីតាមីនC ៥០មីលីក្រាម វីតាមីនA ៥០មីលីក្រាម រួមទាំងសារធាតុចិញ្ចឹមជាច្រើនទៀត ដូចជាម៉ាញ៉េស្យូម ផូស្វ័រ ជាតិដែក ស័ង្កសី…។
ក្រៅពីនេះអង្ករសំរូប មានផ្ទុកជាតិសរសៃ និងប្រភពថាមពលច្រើនជាងអង្ករធម្មតាដល់ទៅ ២ដង ដូច្នេះវាអាចជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អ និងឡើងទម្ងន់បានលឿន។
ទោះជាយ៉ាងណា ដើម្បីសុវត្ថិភាពអ្នកម្តាយ គួរតែញ៉ាំអង្ករសំរូប ត្រឹមតែ ៣ទៅ៤ដងក្នុងមួយសប្តាហ៍បានហើយ។
អាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ដូចជាប្រភេទអាហារសម្បូរជាតិស្ករ អាហារសម្បូរខ្លាញ់ ឬអាហារដែលមានបរិមាណម្សៅច្រើន គួរតែជៀសវាង ព្រោះវាអាចធ្វើឲ្យទារកខ្វះអាហារូបត្ថម្ភ និងធ្វើឲ្យម្តាយឡើងទម្ងន់ជ្រុល៕