ឪពុកម្តាយគ្រប់រូបតែងតែចង់ឲ្យកូនកើតមកមានសុខភាពល្អ និងមានប្រាជ្ញាវាងវៃ។ ហេតុនេះអ្នកត្រូវដឹងថា ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីន បានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយជំរុញដល់ការអភិវឌ្ឍខួរក្បាលបានយ៉ាងល្អ។
អាហារមួយក្នុងចំណោមអាហារជាច្រើនដែលត្រូវបានណែនាំ គឺអាហារសម្បូរទៅដោយ DHA។ ត្រី គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកម្តាយអំឡុងពេលមានផ្ទៃពោះ ព្រោះវាមិនត្រឹមតែជួយឲ្យទារកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយជំរុញឲ្យកូនឆ្លាតវៃទៀតផង។
ត្រីសាម៉ុន
ត្រីសាម៉ុន សម្បូរទៅដោយអាស៊ីតខ្លាញ់អូមហ្គា៣ ដែលជាអាហារូបត្ថម្ភដ៏ល្អ និងអាចជួយជំរុញដល់ការលូតលាស់ទារកក្នុងផ្ទៃ។ ទោះជាយ៉ាងណាត្រីសាម៉ុន ក៏មានផ្ទុកជាតិបារ៉តដែរ បើទទួលទានច្រើនពេកសារធាតុនេះនឹងនៅកកុញច្រើនក្នុងរាងកាយ។ ដូច្នេះអ្នកម្តាយគួរតែទទួលទានត្រីសាម៉ុនត្រឹមតែ ៣៦០ក្រាមក្នុងមួយសប្តាហ៍បានហើយ។
ត្រីសាបាក់
ត្រីសមុទ្រមួយប្រភេទនេះ ត្រូវបានគេចាត់ទុកជាត្រីដ៏មានតម្លៃសម្រាប់អ្នកម្តាយពេលមានផ្ទៃពោះ។ ត្រីសាបាក់ សម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក… វាអាចជួយជំរុញដល់ការអភិវឌ្ឍរបស់ទារកបានយ៉ាងល្អ ហើយក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពអ្នកម្តាយផងដែរ។
ត្រីសាឌីន
ប្រភពដ៏អស្ចារ្យនៃ DHA វីតាមីនD ធ្វើឲ្យត្រីសាឌីន ក្លាយជាអាហារដែលល្អសម្រាប់ការអភិវឌ្ឍបញ្ហារបស់ទារក និងសុខភាពមាលភាពមាតា។ ត្រីសាឌីនក៏អាចជួយពង្រឹងភាពស៊ាំ និងពង្រឹងសុខភាពឆ្អឹងរបស់ទារកផងដែរ។
ដោយសារតែមើលឃើញពីគុណតម្លៃដ៏អស្ចារ្យនៃត្រីសមុទ្រទាំង៣ប្រភេទនេះ អ្នកជំនាញបានណែនាំឲ្យស្ត្រីព្យាយាមទទួលទានឲ្យបានញឹកញាប់អំឡុងពេលមានផ្ទៃពោះ៕