សុខភាពរបស់ទារកមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នកម្តាយ ប្រសិនបើអ្នកទម្លាប់រស់នៅល្អកូននឹងមានសុខភាពល្អ ប៉ុន្តែប្រសិនបើទម្លាប់រស់នៅមិនល្អវិញនោះ កូនក្នុងផ្ទៃអាចនឹងជួបផលវិបាក។ ជាពិសេសរឿង ៤ចំណុចនេះ អ្នកម្តាយត្រូវយតែយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត។
ការជ្រើសខោក្នុង
អំឡុងពេលនេះ គួរតែជ្រើសខោទ្រនាប់ដែលមានចង្កេះយឺត ព្រោះទំហំចង្កេះរបស់អ្នកម្តាយនឹងមានការប្រែប្រួលចេះតែធំឡើងបន្តិចម្តងៗ។ ម្យ៉ាងវិញទៀតសាច់ក្រណាត់ត្រូវតែមានភាពទន់ងាយស្រួលក្នុងការបត់បែន និងអាចស្រូបញីសបាន។ ជាពិសេសត្រូវបោកគក់ជាប្រចាំដើម្បីរក្សាអនាម័យ ជៀសផុតពីការឆ្លងមេរោគផ្សេងៗ។
ការជ្រើសរើសអាវទ្រនាប់
នៅពេលទារកមានអាយច្រើនខែ សុដន់នឹងរីកកាន់តែធំ បើអ្នកពាក់អាវទ្រនាប់តឹងៗពេក វានឹងប៉ះពាល់ដល់ចរន្តឈាមក្នុងខ្លួនទាំងមូល។
ម្តាយគួរតែជ្រើសរើសអាវទ្រនាប់ដែលធ្វើពីកប្បាសដែលមានភាពរលុងៗ ទើបមានផាសុខភាព។ ម្យ៉ាងទៀតពេលមានផ្ទៃពោះ អ្នកម្តាយងាយនឹងបែកញើសណាស់ ដូច្នេះអាចទ្រនាប់គួរតែមានខ្យល់ចេញចូលបានល្អ និងអាចស្រូបយកញើសផងដែរ។
ជៀសវាងញ៉ាំហិរ
នៅពេលមានផ្ទៃពោះអ្នកគួរតែគិតគូរដល់សុខភាពកូនជាចម្បង មិនមែនចេះតែបរិភោគតាមចិត្តចង់នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កូនក្នុងផ្ទៃ។
ជាពិសេសអ្នកគួរតែជៀសវាងទម្លាប់ញ៉ាំអាហារហិរ ហើយក្នុងពេលជាមួយគ្នានេះគួរតែយកចិត្តទុកដាក់ទៅលើតុល្យភាពសារធាតុចិញ្ចឹមនៅក្នុងរបបអាហារប្រសើរជាង។
កុំចូលគេងយប់ជ្រៅពេក
នៅពេលមានផ្ទៃពោះអ្នកម្តាយមួយចំនួន តែងមានទម្លាប់ចូលគេងយប់ជ្រៅ ដោយសារតែការជក់មើលទូរទស្សន៍ ឬលេងទូរស័ព្ទដៃ។ បើអ្នកមានទម្លាប់បែនេះរយៈពេលយូរ អ្នកនឹងទទួលរងនូវបញ្ហាដូចជា បាត់បង់ការចង់ចាំ និងជំងឺប្រព័ន្ធអង់ដូរគ្រីន(endocrine)។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺប៉ះពាល់ដល់ការរំលាយអាហារ ការគេងមិនបានគ្រប់គ្រាន់ ទារកមិនអាចស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងប៉ះពាល់ដល់ទម្ងន់របស់ទារកផងដែរ៕