ទាំងស្លឹក ទាំងផ្លែ និងគ្រាប់របស់ម្រេះ គឺជាឱសថធម្មជាតិដែលអាចជួយឲ្យរាងកាយមានភាពត្រជាក់ កាត់បន្ថយជំងឺគ្រុនក្តៅនៅពេលអ្នកផឹកវា។
ជាពិសេសវេជ្ជបណ្ឌិតក៏បានឲ្យដឹងដែរថា ផ្លែម្រេះស្រស់មានផ្ទុកសារធាតុប្រឆាំងនឹងមេរោគ ទប់ស្កាត់ការរាលដាលជំងឺលើស្បែក និងគ្រប់គ្រងជំងឺសើរស្បែកយ៉ាងមានប្រសិទ្ធភាព។
ដូច្នេះប្រសិនបើអ្នកប្រើផ្លែម្រេះសម្រាប់កុមារ វានឹងជួយឲ្យពួកគេមានភាពត្រជាក់ ធន់នឹងជំងឺសើរស្បែក ព្រមទាំងធ្វើឲ្យស្បែករលោងស្អាតដោយសារតែសារធាតុចិញចិញ្ចឹមដ៏លើសលប់របស់វា។
ខាងក្រោមនេះ គឺជាវិធីធ្វើទឹកម្រេះឲ្យកូនងូត ដើម្បីការពារការឆ្លងមេរោគលើផ្ទៃស្បែក និងធ្វើឲ្យស្បែកស្អាត៖
១.ជ្រើសរើសផ្លែម្រេះតូចៗចំនួន២ផ្លែ មកលាងទឹកឲ្យស្អាត រួចដាក់ត្រាំក្នុងទឹកអំបិលរយៈពេល ១៥នាទី។
២.បន្ទាប់មកហាន់ជាចំណិតតូចៗ ហើយយកទៅកិនច្រោះយកទឹក។
៣.យកទឹកម្រេះនេះ មកលាយជាមួយនឹងទឹកក្តៅឧណ្ឌៗសមល្មមនឹងកូនអាចងូតបាន។
៤.ចាប់ផ្តើមងូតឲ្យកូនរបស់អ្នក ដូចការងូតទឹកធម្មតា។
អនុវត្តបែបនេះជាប្រចាំ កូនរបស់អ្នកនឹងជៀសឆ្ងាយពីបញ្ហាកន្ទួលរមាស់ ហើយស្បែកមានភាពរលោងស្អាតថែមទៀត៕