របៀបថែទាំទារកឲ្យឆាប់ជា នៅពេលកើតបញ្ហាទល់លាមក

0
1

ភាគច្រើនទារកដែលមានអាយុ១ឆ្នាំ គឺឧស្សាហ៍កើតមានបញ្ហាទល់លាមកខ្លាំងណាស់ ដោយសារតែពួកគេមិនទាន់ចេះញ៉ាំបន្លែ ឬផ្លែឈើ ហើយការញ៉ាំតែទឹកដោះគោមួយមុខ មិនព្រមញ៉ាំទឹកឲ្យបានច្រើនក៏ជាមូលហេតុដែរ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំពីតិចនិចល្អៗមួយចំនួន ដើម្បីថែរក្សាកូនឲ្យឆាប់ជាពីបញ្ហាទល់លាមក។

១.រៀបចំរបបអាហាឲ្យត្រឹមត្រូវ

សមាមាត្រនៃរបបអាហារប្រចាំថ្ងៃដែលកុមារត្រូវទទួលទាន គឺត្រូវមានបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ២មុខ។ ព្រោះបន្លែផ្លែឈើស្រស់ សម្បូរជាតិសរសៃដែលអាចជួយឲ្យប្រព័ន្ធរំលាយអាហារកុមារដំណើរការបានល្អ។

២.ទម្លាប់ឲ្យកូនបន្ទោរបង់រាល់ព្រឹក

ជាធម្មតាមនុស្សគ្រប់រូបតែងតែមានចលនាពោះវៀននៅពេលព្រឹក ដើម្បីបញ្ចេញកាកសំណល់ចាស់ៗចោលឲ្យអស់។ ដូច្នេះអ្នកត្រូវទម្លាប់ឲ្យកូនបន្ទោរបង់រាល់ព្រឹក ព្រោះការទុកលាមកនៅក្នុងពោះយូរមិនព្រមបញ្ចេញចោលអាចបង្កឲ្យកើតមានបញ្ហាទល់លាមកបាន។

៣.ធ្វើលំហាត់ប្រាណ

ប្រសិនបើកូនរបស់អ្នកនៅតូច អ្នកអាចធ្វើការម៉ាស្សាពោះរបស់ពួកគេជាប្រចាំ។ ប៉ុន្តែបើកូនរបស់អ្នកធំហើយ សូមណែនាំឲ្យគាត់ធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំពោះ ដើម្បីឲ្យការបន្ទោរបង់មានភាពងាយស្រួលជាងមុន។

៤.ពិនិត្យមើលទ្វារធំរបស់កូន

ប្រិសនបើអ្នកពិនិត្យឃើញថា ទ្វារធំរបស់កូនមានរបួសដោយសារតែការទល់លាមក សូមព្យាយាមត្រាំគូថពួកគេនៅក្នុងទឹកក្តៅឧណ្ឌៗប្រហែលជា ២០នាទីរាល់ព្រឹក និងល្ងាច ហើយលាបថ្នាំផ្សះរបួស ទើបពួកគេឆាប់ជាឡើងវិញ។

៥.ក្នុងករណីដែលកូនទល់លាមករ៉ាំរ៉ៃ

ប្រសិនបើអ្នកសង្កេតឃើញថា កូនរបស់អ្នកមានបញ្ហាទល់លាមកជិតមួយសប្តាហ៍ វាត្រូវបានគេណែនាំឲ្យប្រើថ្នាំបញ្ចុះ ដើម្បីឲ្យពោះវៀនដំណើរការបានល្អ។ ប៉ុន្តែប្រសិនបើវានៅតែដោះស្រាយមិនបាន សូមប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here