ទោះបីជាទឹកដោះគោ គឺជាអាហារចម្បងសម្រាប់ទារកមួយចំនួនធំក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែមានប្រភេទទឹកដោះគោខ្លះអាចធ្វើឲ្យទារកមានបញ្ហាប្រតិកម្មបាន។ តើយើងអាចដឹងរោគសញ្ញាប្រតិកម្មអាឡែស៊ីទឹកដោះគោ ចំពោះទារកយ៉ាងដូចម្តេច? ទាំងនេះជាសញ្ញាព្រមានដែលឪពុកម្តាយត្រូវយកចិត្តទុកដាក់៖
១.ទារកតែងតែខ្ជាក់ទឹកដោះគោចេញមកវិញបន្ទាប់ពីមឹម ឬមានអាការក្អួត។
២.កើតរមាស់ញឹកញាប់ ឬយំខ្លាំងៗបន្ទាប់ពីមឹមទឹកដោះគោ ដោយសារតែការហើមពោះ ឬក៏ចុកពោះ។
៣.ទារកខ្លះអាចកើតមានបញ្ហារាគរូស ហើយអាចមានឈាមថែមទៀត។
៤.ចេញកន្ទួល មើលទៅដូចជាពងបែកនៅលើស្បែក។
៥.ពិបាកដកដង្ហើម ហើមមាត់ និងបំពង់ក។
៦.ចេះតែងងុយគេង មិននិយាយស្តី។
បញ្ហាអាឡែកស៊ីជាមួយទឹកដោះគោ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារកតូចៗ។ ហេតុនេះប្រសិនបើអ្នកសង្កេតឃើញរោកសញ្ញាណាមួយដូចខាងលើ សូមប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម៕