រោគសញ្ញា និងគុណវិបត្តិនៃកង្វះវីតាមីន A សម្រាប់ក្មេងៗ

0
1

គ្រប់គ្នាប្រហែលជាធ្លាប់ដឹង ធ្លាប់លឺហើយថា ​វីតាមីន A ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់រាងកាយ​​ឲ្យ​មានភាពរឹង​មាំ ជៀសផុតពីជំងឺនានា ជាពិសេសភ្នែកមានសុខភាពល្អ។

ក៏ប៉ុន្តែតើអ្នកដឹងទេថា កង្វះវីតាមីន A មានរឿងកើតឡើងខ្លះចំពោះរាងកាយរបស់កុមារ?

កុមារដែលខ្វះវីតាមីន រាងកាយអាចនឹងមានការលូតលាស់យឺត ឬក្រិនឈប់លូតលាស់ គ្មានកំម្លាំងកំហែង ខួរក្បាលបាត់បង់ភាពឆ្លាតវៃ ជាពិសេសភ្នែកខ្សោយមើលអ្វីមិនសូវច្បាស់។

រោគសញ្ញាកង្វះវីតាមីន A ចំពោះកុមាររួមមាន៖ ភ្នែកស្ងួត ភ្នែកចាញ់ពន្លឺ មានទឹកភ្នែកតិចៗដកនៅក្នុងភ្នែក ស្បែកគគ្រើម និងបែកស្រកា ជាដើម។

ដូច្នេះដើម្បីបន្ថែមវីតាមីន A ក្មេងក្រោមអាយុ១ឆ្នាំ ត្រូវបៅទឹកដោះម្តាយឲ្យបានច្រើន ហើយក្មេងដែលមានអាយុច្រើនជាងនេះ គួរតែបន្ថែមអាហារដែលសម្បូរទៅដោយវីតាមីន A ដូចជា បន្លែបៃតង ល្ហុង ស៊ុត ថ្លើមសត្វ ការ៉ុត ដំឡូង ស្វាយ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here