ម៉ាក់ៗគួរដឹង គុណសម្បត្តិនៃបន្លែផ្លែឈើទៅតាមប្រភេទពណ៌នីមួយៗ

0
1

វាពិតជាគំនិតល្អណាស់ ការជ្រើសរើសបន្លែផ្លែឈើដែលមានពណ៌ល្អៗ មិនត្រឹមតែផ្តល់ភាពទាក់ទាញធ្វើឲ្យកុមារចង់ញ៉ាំច្រើនប៉ុណ្ណោះទេ​ វាក៏ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់រាងកាយពួកគេផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃបន្លែផ្លែឈើ ដែលមានពណ៌ផ្សេងៗគ្នា៖

បន្លែផ្លែឈើ ពណ៌បៃតង

បន្លែផ្លែឈើ ដែលគួរតែបញ្ចូលទៅក្នុងរបបអាហាររបស់កូន រួមមានត្រឡាច ស្ពៃ ផ្លែបឺរ ផ្លែប៉ោមពណ៌បៃតង ផ្លែត្របែក… ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។ អាហារទាំងនេះអាចជួយឲ្យស្បែកកុមារមានភាពរលោងស្អាត ជាពិសេសជាតិសរសៃរបស់អាចជួយឲ្យកុមារជៀសផុតពីបញ្ហាទល់លាមក។

បន្លែផ្លែឈើ ពណ៌ក្រហម

បន្លែផ្លែឈើ ពណ៌ក្រហមមានផ្ទុកសារធាតុចិញ្ចឹមដែលអាចជួយកាត់បន្ថយភាពចុះខ្សោយនៃកោសិកា។ ជាពិសេស ផ្លែប៉េងប៉ោះទុំ ស្ត្រប៊ឺរី ឈឺរី… សម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ និងលីកូពីន ដែលត្រូវបានគេណែនាំឲ្យកុមារទទួលទានជាប្រចាំ។

បន្លែផ្លែឈើ ពណ៌លឿង

តើអ្នកដឹងទេថា សារធាតុចិញ្ចឹមដែលគេហៅថា lutein មាននៅក្នុងបន្លែផ្លែឈើពណ៌លឿង? វាមានប្រយោជន៍ក្នុងការអភិវឌ្ឍភ្នែក និងបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ សារធាតុនេះមាននៅក្នុងល្ពៅ ការ៉ុត ម្នាស់ ល្ហុងទុំ ខ្នុរ ដំឡូងជ្វា និងពោត ជាដើម។

បន្លែផ្លែឈើពណ៌ ស្វាយ និងខៀវ

បន្លែផ្លែឈើ ដូចជា ស្វាយ ប្លូបឺរី ស្ពៃក្តោប ត្របសណ្តោយ … មានប្រសិទ្ធភាពខ្ពស់ក្នុងការរារាំងដល់មេរោគ E. coli នៅក្នុងបំពង់រំលាយអាហារ។ នៅពេលដែលកុមារទទួលទានបន្លែផ្លែឈើទាំងនេះ វានឹងជួយការពារពួកគេពីជំងឺរាគរូស។

បន្លែផ្លែឈើពណ៌ស និងពណ៌ត្នោត

បន្លែផ្លែឈើ ដូចជាសណ្តែកសៀង ខាត់ណាផ្តា សណ្តែកបណ្តុះ ឆៃថៅ… អាចជួយកាត់បន្ថយហានិភ័យក្នុងការវិវឌ្ឍទៅរកជំងឺផ្សេងៗដល់កុមារ ជាពិសេសទប់ស្តាត់ជំងឺរលាក។ ការចម្អិនបន្លែផ្លែឈើ ទាំងនេះឲ្យកូនទទួលទានញឹកញាប់ ពួកគេនឹងធំធាត់ប្រកបដោយសុខភាពល្អ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here