រូបមន្តថែរក្សាសម្រស់តាមបែបធម្មជាតិសម្រាប់ស្ត្រីមានគភ៌

0
1

ពេលមានគភ៌ គឺជាអំឡុងពេលមួយដែលអ័រម៉ូនក្នុងរាងកាយអ្នកម្តាយមានការផ្លាស់ប្តូរ ហុចផលឲ្យមានការប្រែប្រួលជាច្រើនទាំងខាងក្រៅ និងខាងក្នុងរាងកាយ កន្លែងដែលអាចសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ សាច់និងស្បែកដែលឆាប់មានប្រត្តិកម្មជាមួយពន្លឺថ្ងៃ និងមានឡើងមុន ។ មានស្រ្តីមិនតិចនាក់ទេដែលគ្រាន់តែចាប់ផ្តើមមានគភ៌ភ្លាម ក៏មានឡើងស្នាមអាចម៍រុយពណ៌ស្ករតូចៗ ពេញផ្ទៃមុខ ដើមដៃម្តុំស្មា ហើយបើត្រូវពន្លឺថ្ងៃផង ពណ៌របស់ស្នាមអុចៗអាចម៍រុយនោះនឹងកាន់តែខ្មៅឡើង រួចនឹងរលុបបាត់ទៅវិញបន្តិចនៅពេលមិនត្រូវពន្លឺថ្ងៃ ។ ការមើលថែទាំសាច់ស្បែកឲ្យនៅស្អាតផូផង់គ្រប់ពេលវេលានោះ អាចធ្វើបានដោយការប្រើប្រាស់វត្ថុធាតុដើមដែលបានមកពីធម្មជាតិ ដើម្បីសុវត្ថិភាព និងអស់កង្វល់រឿងសារធាតុគីមីនៅសេសសល់លើស្បែកផង ។

ស្នាមអុចៗអាចម៍រុយ ដែលឃើញថាអាចកើតក្នុងអំឡុងពេលមានគភ៌
. ស្នាមអាចម៍រុយសាច់ មានលក្ខណ:ជាស្នាមអុចពកតូចៗពណ៌ស្ករ ឬពណ៌ខ្មៅ ច្រើនឃើញកើតនៅលើផ្ទៃមុខ
បំពង់ក និងដងខ្លួន ដែលស្នាមអុចៗនេះនឹងរលប់បាត់ទៅវិញជាបណ្តើរៗបន្ទាប់ពីឆ្លងទន្លេរួច ។
. ស្នាមអាចម៍រុយដោយសារថ្ងៃ មានលក្ខណ:ជាបន្ទះតូចៗ ពណ៌ស្ករ រាបស្មើលើស្បែក ច្រើនកើតនៅលើផ្ទៃមុខ
និងដៃ ។ ស្នាមអាចម៍រុយដោយសារថ្ងៃ ភាគច្រើនៗកើតនៅលើអ្នកដែលត្រូវធ្វើការនៅកណ្តាលថ្ងៃរយ:ពេលយូរ ហើយបើរឹតតែជាមនុស្សដែលមានស្បែកស្តើងផង រឹតតែងាយមានប្រត្តិកម្មនឹងពន្លឺថ្ងៃទៅទៀត និងច្រើនតែកើតស្នាមអាចម៍រុយដោយសាថ្ងៃទៀតផង ។

ស្អាតបាន ទោះជាមិនប្រើគ្រឿងសម្អាងក៏ដោយការថែទាំស្បែកតាំងពីក្បាលរហូតដល់ចុងជើង អ្នកម្តាយអាចប្រើវត្ថុធាតុដើម ដែលរកបានពីធម្មជាតិសុទ្ធសាធមកប្រើប្រាស់ក្នុងការថែទាំសក់ និងស្បែកបានយ៉ាងងាយៗ តាមរយ:បន្លែ ផ្លែឈើស្រស់ដែលមាននៅក្នុងទូទឹកកក ឬក្នុងចំការបន្លែក្រោយផ្ទះ ដោយចាប់ផ្តើមថែទាំពី…៖

1 . ការពារសសៃសក់ដោយក្រូចសើច
ក្រូចសើច មានឬទ្ធិក្នុងការសម្លាប់មេរោគបាក់តេរីដែលនៅលើស្បែកក្បាល ជួយស្តារសភាពកោសិកាស្បែក
ក្បាល ធ្វើឲ្យកោសិកាសសៃសក់ដែលទន់ខ្សោយដែលជាមូលហេតុនៃកាជ្រុះសក់នោះ រឹងប៉ឹងឡើង អាការសក់ជ្រុះនឹងបាត់អស់ទៅវិញ ចំណែកសសៃសក់ដែលដុះថ្មីឡើង ក៏នឹងរឹងមាំជាងមុនដែរ ។ ពេលកក់សក់ អ្នកម្តាយអាចយកទឹកផ្លែក្រូចសើចមកកក់សក់បាន ដែលវានឹងជួយឲ្យសសៃសក់ស្អាត ខ្មៅរលោង បំបាត់រមាស់ក្បាល និងការពារការកើតអង្គែរបានទៀតផង ។

2 . ក្រូចឆ្មារ
សំបករបស់ផ្លែក្រូចឆ្មារអាចយកមកប្រើជាប្រយោជន៍ជាមួយនឹងស្បែកបាន ក្រូចឆ្មាមានគុណសម្បត្តិជាអាស៊ីត សំបកផ្លែក្រូចឆ្មារដែលនៅមានទឹកសេសសល់នោះ កុំអាលបោះចោលអី ចូរយកមកដុសខាត់ស្បែក នៅកន្លែងណាដែលក្រាស់ ក្រឹន ដូចជា កែងដៃ ក្បាលជង្គង់ កែងជើងជាដើម ។ ចូរធ្វើឲ្យបានញឹកញាប់ នឹងជួយធ្វើឲ្យកន្លែងដែលមានស្បែកក្រាស់ក្រឹននោះឡើងទន់និងកាន់តែស្អាតឡើងផង ។

3 . ចេកអំបូង
ជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ ញ៉ាំចេកអំបូងមួយថ្ងៃ 1 ផ្លែ នឹងធ្វើឲ្យគេងឆាប់លក់ តែគុណសម្បត្តិរបស់វាមិនមែនអស់ត្រឹមប៉ុណ្ណឹងទេ ព្រោះសំបករបស់ផ្លែចេកអំបូងក៏មានប្រយោជន៍ដូចគ្នាដែរ អាចយកមកថែបំប៉នស្បែកនៅម្តុំកែងជើងឲ្យទន់ល្អការពារការប្រេះកែងជើងបានទៀតផង ។ ចូរអ្នកម្តាយលាងជើងឲ្យបានស្អាតជាមុនសឹន រួចហើយយកសំបកចេកអំបូងមកដុសម្តុំកែងជើងកន្លែងដែលប្រេះ ទុកចោលប្រមាណជា 10 – 15 នាទី ហើយលាងចេញដោយទឹកស្អាត ជូតជើងឲ្យស្ងួត បន្ទាប់មកយកគ្រីមថែបំប៉នសំរាប់កែងជើងប្រេះមកលាបជាចុងក្រោយ ។

4 . ប៉េងប៉ោះ
ដូចដែលបានដឹងហើយថា ផ្លែប៉េងប៉ោះ សម្បូរទៅដោយគុណប្រយោជន៍ខាងសារធាតុអាហារ ផ្លែប៉េងប៉ោះទំហំធំល្មម មានបរិមាណវិតាមីន C ស្មើនឹងពាក់កណ្តាលរបស់ក្រូចថ្លុងមួយផ្លែ ប៉េងប៉ោះមួយផ្លែមានវិតាមីន A ស្មើនឹង 1 ភាគ
3 នៃវិតាមីន A ដែលរាងកាយត្រូវការក្នុងមួយថ្ងៃ ។ ក្រៅពីនេះប៉េងប៉ោះនៅមាន ប៉ូតាស្យូម ផូស័្វរ ម៉ាញេស្យូម និងសារធាតុ
រ៉ែផ្សេងទៀតជាច្រើនប្រភេទ ។ ផ្លែប៉េងប៉ោះមិនមែនមានអ្វីល្អៗសំរាប់តែបំប៉នរាងកាយប៉ុណ្ណោះទេ តែប៉េងប៉ោះនៅអាចយកមកធ្វើជាគ្រឿងលម្អស្បែកឲ្យស្អាតស្រស់ភ្លឺថ្លាបានទៀតផង ព្រោះប៉េងប៉ោះមានគុណសម្បត្តិក្នុងការជួយសម្អាតស្បែកផ្ទៃមុខ និងការពារការញ៉ុកណែនរបស់រន្ធរោមផងដែរ ដោយវិធីយកផ្លែប៉េងប៉ោះមកហាន់ជាបន្ទះស្តើងៗហើយយកមកបិទពីលើផ្ទៃមុខ ឬក៏វិធីមួយទៀតគឺ យកផ្លែប៉េងប៉ោះទៅក្រឡុកឲ្យល្អឹត ហើយលាយជាមួយយ៉ាអួ យកមកបំពោកមុខ វានឹងជួយធ្វើឲ្យស្បែកមុខហ្មត់ថ្លា ស្រស់បស់ និងមានសំណើម ។

5 . ត្រសក់
មានអ្នកម្តាយមានគភ៌ជាច្រើននាក់ដែលត្រូវជួបនឹងបញ្ហាស្បែកមុខឡើងខ្លាញ់ ធ្វើឲ្យមានអារម្មណ៍មួម៉ៅពេលលាបម្សៅ ព្រោះលាបបានតែមួយភ្លែត មុខក៏ឡើងខ្លាញ់ទៀតហើយ រឹតតែត្រូវចេញទៅខាងក្រៅប៉ះនឹងធាតុអាកាសក្តៅៗ
ផងនោះ ផ្ទៃមុខក៏រឹតតែឡើងខ្លាញ់ច្រើនទៅទៀត បើតែយ៉ាងហ្នឹង តើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ? ។ មិនបាច់បារម្ភទេ ព្រោះ
ផ្លែត្រសក់អាចជួយអ្នកបាន ដោយយកវាមកចិតសំបកចេញ រួចហាន់ជាបន្ទះស្តើងៗ យកមកដាក់បិទនៅលើផ្ទៃមុខ ទុកចោលប្រមាណ 20 នាទី ហើយលាងចេញដោយទឹកស្អាត វាអាចជួយកាត់បន្ថយភាពឡើងខ្លាញ់នៅលើផ្ទៃមុខបាន ។ ក្នុង
មួយសប្តាហ៍ៗ បើមានពេល ចូរឧស្សាហ៍ធ្វើឲ្យបានញឹកញាប់ ។

6 . សណ្តែកលឿង
ជាបន្លែត្រកូលសណ្តែកដែលមនុស្សជាច្រើនចូលចិត្តយកមកបរិភោគ ព្រោះសណ្តែកលឿងនឹងជួយឲ្យអ័រម៉ូន
អេសត្រូជេនមានតុល្យភាព និងថែមទាំងជួយជួសជុលកោសិកាដែលសឹករិចរឹល ព្រមទាំងសំរួលសភាពស្បែកឲ្យរាបស្មើទូ
ទាំងរាងកាយបានជាប់ជានិច្ចទៀតផង ។

LEAVE A REPLY

Please enter your comment!
Please enter your name here