ត្រូវចាំ! ឧស្សាហ៍ឈ្លោះគ្នា កូនក្នុងផ្ទៃអាចមានការអភិវឌ្ឍយឺត

0
1

ការស្រាវជ្រាវបានបង្ហាញថា កុមារដែលកើតចេញពីគ្រួសារដែលឧស្សាហ៍ឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ច្រើនតែមានការអភិវឌ្ឍយឺតយ៉ាវ មិនសូវចេះនិយាយស្តីច្រើន និងគ្មានភាពអត់ធ្មត់ឡើយ។ នេះដោយសារតែ ការខឹងច្រើនរបស់អ្នកម្តាយពេលមានផ្ទៃពោះ បានធ្វើឲ្យអ័រម៉ូនកំហឹងត្រូវបានផ្ទេរទៅកាន់ទារក។ ដូច្នេះការឈ្លោះប្រកែកគ្នាញឹកញាប់ ត្រូវបានគេសនិដ្ឋានថា អាចជះឥទ្ធិពលទោលើទារកពិតប្រាដកមែន។

ភាពខឹងសម្បារច្រើនរបស់អ្នកម្តាយ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការឆ្លើយបត និងការអភិវឌ្ឍរបស់កុមារ។ លើពីនេះអ្នកម្តាយដែលមានភាពតានតឹងច្រើនដោយសារតែការឈ្លោះប្រកែកគ្នា អាចធ្វើឲ្យអស់កម្លាំងក្រោយពេលសម្រាល ហើយប៉ះពាល់ដល់ដំណេក និងការបំបៅដោះកូនផងដែរ។

ស្វាមីគ្រប់រូបត្រូវដឹងថា ពេលកំពុងមានផ្ទៃពោះភរិយាមានអារម្មណ៍មួម៉ៅច្រើន និងឆាប់ខឹងខ្លាំងណាស់ ដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ដូច្នេះអ្នកត្រូវចេះអត់ធ្មត់ យល់អាធ្រាស្រ័យ និងយកចិត្តទុកដាក់ចំពោះភរិយាឲ្យមែនទេ ដើម្បីកូនក្នុងផ្ទៃមានសុខភាបល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here