ហ្សែនត្រូវបានគេចាត់ទុកជាកត្តាទីមួយដែលធ្វើឲ្យកូនរបស់អ្នកកើតមកមានភាពឆ្លាតវៃ។ ប៉ុន្តែក្រៅពីកត្តាមួយនេះ នៅមានកត្តាគួបផ្សំជាច្រើនទៀតក៏អាចជួយជំរុញឲ្យកូនរបស់អ្នកមានភាពឆ្លាតវៃបានផងដែរ។ ដូច្នេះអ្នកម្តាយគួរតែយកចិត្តទុកដាក់ទៅលើរឿង ៦ចំណុចនេះ ប្រសិនបើចង់ឲ្យកូនធំឡើងក្លាយជាក្មេងឆ្លាត។
ទម្លាប់ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់
ការសិក្សាថ្មីៗនេះ ដោយសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានបង្ហាញថា ការចង់ចាំ និងភាពឆ្លាតវៃ ជាទូទៅអាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ប្រសិនបើក្មេងគេងមិនបានគ្រប់គ្រាន់ ឬគេងមិនបានលក់ស្រួល។ ការគេងតិច អាចប៉ះពាល់ដល់ការវិវត្តរបស់ក្មេង ហើយអាចបណ្តោលឲ្យក្មេងមានបញ្ហាជាមួយនឹងការគ្រប់គ្រងខ្លួនឯង។ ដូច្នេះសូមព្យាយាមបង្កើតទម្លាប់ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ មិនថាពេលយប់ ឬពេលថ្ងៃឡើយ។
ស្តាប់តន្ត្រីឲ្យបានទៀងទាត់
តន្ត្រីមានឥទ្ធិលពលខ្លាំងលើបញ្ហា ក៏ដូចជាសមត្ថភាពចង់ចាំរបស់ទារក។ នេះជាមូលហេតុមួយដែលអ្នកវិទ្យាសាស្ត្រណែនាំឲ្យអ្នកម្តាយអនុញ្ញាតឲ្យកូនស្តាប់តន្ត្រីតាំងពីនៅក្នុងពោះ។ តន្ត្រីក៏អាចជួយបង្កើនសមត្ថភាពប្រើភាសារបស់កុមារផងដែរ។
កុំរំលងអាហារពេលព្រឹក
ការភ្លេចញ៉ាំអាហារពេលព្រឹក អាចធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងខ្លួនទារកថយចុះជាងធម្មតា និងធ្វើឲ្យទារកទន់ខ្សោយ។ ប្រសិនបើស្ថានភាពបែបនេះរយៈពេលយូរ វានឹងប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក។
លើសពីនេះ កង្វះអាហារពេលព្រឹកអាចជះឥទ្ធិពលច្រើនដល់បញ្ហារបស់កូនផងដែរ។ ក្រៅពីនេះ អាហារពេលព្រឹកដែលសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចជួយកសាងសាច់ដុំ និងបង្កើនភាពស៊ាំសម្រាប់ទារកឲ្យរឹងមាំ។
ទម្លាប់អានសៀវភៅ
ការអាន គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីផ្សេងៗដែលអាចជួយឲ្យកុមារអភិវឌ្ឍបញ្ហាបានល្អ។ នៅពេលកុមារអានសៀវភៅកាន់តែច្រើន ពួកគេនឹងពូកែគិតកាន់តែខ្លាំង។ ដូច្នេះឪពុកម្តាយគួរតែបង្កើតទម្លាប់មួយនេះសម្រាប់កូន ហើយត្រូវលើកចិត្តឲ្យកូនអានសៀវភៅផ្សេងៗដូចជារឿងនិទាន ឬប្រលោមលោកជាដើម។
លេងល្បែងសប្បាយៗ
ការលេងល្បែងមានឥទ្ធិពលដល់ការអភិវឌ្ឍបញ្ហារបស់កុមារ ក្នុងការគិត និងមានជំនាញច្នៃប្រឌិតផងដែរ។ ល្បែងដែលអ្នកគួរតែលេងជាមួយកូននោះ មានដូចជាការផ្គុំរូបភាព ការរាប់លេខប្រណាំងគ្នា ឬផាត់ពណ៌រូបភាពជាដើម។
ធ្វើលំហាត់ប្រាណ
ក្រៅពីផ្គត់ផ្គង់របបអាហារដែលសម្បូរសារធាតុចិញ្ចឹម អ្នកម្តាយកុំភ្លេចទម្លាប់ឲ្យកូនធ្វើលំហាត់ប្រាណជាប្រចាំ។ ព្រោះវាជាវិធីមួយដែលអាចជួយឲ្យកុមារមានសុខភាពល្អ និងជួយជំរុញដល់ការអភិវឌ្ឍបញ្ហាផងដែរ។
លំហាត់ប្រាណដែលសមស្រប ហើយមិនប៉ះពាល់ដល់កុមារ គឺការដើរ ការរត់យឺតៗ ឬហាត់យូហ្គា ជាដើម៕