ការទទួលទានដំណេកបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយជំរុញឲ្យរាងកាយមានសុខភាពល្អ។ មិនត្រឹមតែការទទួលទានដំណេកនៅពេលយប់នោះទេដែលមានប្រយោជន៍ សូម្បីតែការទទួលទានដំណេកនៅពេលថ្ងៃក៏ផ្តល់ប្រយោជន៍ដែរជាពេសចំពោះស្ត្រីមានផ្ទៃពោះ។
កូនក្នុងផ្ទៃមានការចង់ចាំបានល្អ
នៅពេលដែលអ្នកម្តាយបានសម្រាកនៅពេលថ្ងៃត្រឹមតែកន្លះម៉ោង អ្នកនឹងមានអារម្មណ៍ល្អ ហើយវាក៏អាចជួយឲ្យកូនទារកក្នុងផ្ទៃមានការចង់ចាំបានល្អ រួមទាំងលើកកម្ពស់ដល់ការអភិវឌ្ឍរាងកាយផងដែរ។
បង្កើនប្រព័ន្ធភាពស៊ាំទារកឲ្យរឹងមាំល្អ
ការសិក្សាជាច្រើនបានបង្ហាញថា ប្រសិនបើអ្នកម្តាយគេងថ្ងៃកន្លះម៉ោងក្នុងមួយថ្ងៃ វានឹងរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ និងបង្កើនភាពស៊ាំទារកក្នុងផ្ទៃបានល្អ។ ការគេងរយៈពេលខ្លីនេះ នឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រួលខ្លួន បំបាត់ភាពតានតឹង ការពារភាពអស់កម្លាំង ជាពិសេសល្អសម្រាប់ការអភិវឌ្ឍទារក។
នេះហើយជាហេតុផលដែលស្ត្រីមានផ្ទៃពោះគួរតែមានទម្លាប់គេងថ្ងៃឲ្យបានកន្លះម៉ោង ជាពិសេសក្នុងរយៈពេល៣ខែដំបូង ព្រោះវាជាពេលវេលាដែលទារកកំពុងតែអភិវឌ្ឍទាំងខួរក្បាល និងរូបរាងកាយ៕