អ្នកណាមិនចង់ឲ្យកូនក្នុងផ្ទៃមានសុខភាពល្អនោះ? ប៉ុន្តែទង្វើមួយចំនួនដែលអ្នកម្តាយកំពុងតែធ្វើដោយមិនដឹងខ្លួនអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។ ជាពិសេសទង្វើទាំង៦ចំណុច នៅខាងក្រោមនេះ អ្នកម្តាយគួរតែប្រយ័ត្ន ព្រោះវាអាចបំផ្លាញ់ដល់ការលូតលាស់ទារកបាន។
តមអាហារព្រោះខ្លាចធាត់
នៅពេលមានផ្ទៃពោះស្ត្រីមួយចំនួនបានសម្រេចចិត្តតមអាហារ ព្រោះខ្លាចឡើងទម្ងន់ជ្រុល។ ក៏ប៉ុន្តែប្រសិនបើរបអាហារដែលត្រូវតមនោះអត់មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយការតមមានរយៈពេលយូរទៀត អាចបណ្តោលឲ្យរាងកាយខ្វះថាមពល។ ជាពិសេសបើកង្វះជាតិដែក អាស៊ីតហ្វូលិក អូមេហ្គា៣ ទារកក្នុងផ្ទៃច្បាស់ជាទទួលរងផលប៉ះពាល់ដល់ការលូតលាស់ទាំងរាងកាយ និងបញ្ហា យ៉ាងធ្ងន់ធ្ងរ។
ផឹកទឹកតិច
កង្វះជាតិទឹកក្នុងអំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យប៉ះពាលដល់ការផលិតទឹកភ្លោះប៉ុណ្ណោះទេ សូម្បីតែការអភិវឌ្ឍរាងកាយ និងប្រាជ្ញាទារកក៏ប៉ះពាល់ដូចគ្នាដែរ។
កើតទុក្ខច្រើន
អ្នកម្តាយតែមានអារម្មណ៍តានតឹង កើតទុក្ខ ឬយំច្រើន កូនក្នុងផ្ទៃអាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ហើយបាត់បង់ភាពឆ្លាតវៃនៅពេលកើតមក។
ចូលគេងយប់ៗជ្រៅ
នៅពេលដែលអ្នកម្តាយចូលគេងយប់ជ្រៅ ច្បាស់ជាគេងមិនបានគ្រប់គ្រាន់ឡើយ ហើយទារកក្នុងផ្ទៃក៏គេងមិនគ្រប់ដូចគ្នា។ នេះហើយជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ឬត្រូវប្រឈមនឹងជំងឺផ្សេងៗទៀតទាំងម្តាយ និងកូន។
ប្រើទូរស័ព្ទជាប្រចាំ
តើអ្នកបានកត់សម្គាល់ថា រាល់ថ្ងៃអ្នកប្រើទូរស័ព្ទច្រើនជាពិសេសនៅពេលយប់ មានអាការៈឈឺក្បាល វិលមុខ ភ្នែកស្ងួត មែនទេ?
ដោយសារតែរលកវិទ្យុសកម្មចេញពីទូរស័ព្ទ អាចបណ្តោលឲ្យការវិវត្តនៃកុមារមានភាពយឺតយ៉ាវ ទទួលរងនូវការឈឺចាប់ដែលទាក់ទងទៅនឹងជំងឺនៅថ្ងៃក្រោយ(ភាពផ្ជង់អារម្មណ៍ ឬការគិតមានភាពស្ពឹក)។
មិនពិនិត្យពោះតាមការកំណត់
ការពិនិត្យមើលសុខភាពជាប្រចាំ អាចឲ្យអ្នកដឹងពីស្ថានភាពសុខភាពរបស់ទារកក្នុងផ្ទៃ និងអាចជួយសង្គ្រោះបានទាន់ពេលវេលា ប្រសិនបើទារកមានបញ្ហាអ្វីមួយ។ ប៉ុន្តែបើអ្នកម្តាយខ្ចិលច្រអូស ឬមិនចង់ទៅជួបគ្រូពេទ្យតាមការណាត់ជួបនោះទេ កូនអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។
ក្រៅពីនេះ ការស្រូបយកផ្សែងបារី ការទទួលទានគ្រឿងស្រវឹង ការរស់នៅកន្លែងបរិស្ថានកខ្វក់ ការចម្លងរោគ វិទ្យុសកម្ម ក៏អាចធ្វើឲ្យរាងកាយ និងបញ្ហារបស់ទារកក្នុងផ្ទៃមានការលូតលាស់យឺតផងដែរ៕