ខំផឹកភេសជ្ជៈ៥ប្រភេទនៅ៣ខែចុងក្រោយ កូនក្នុងផ្ទៃនិងមានសុខភាពល្អ

0
2

ក្នុងអំឡុងពេល៣ខែចុងក្រោយ ដើម្បីបន្ថែមពីលើអាហារបំប៉នឲ្យបានគ្រប់គ្រាន់ អ្នកម្តាយមានផ្ទៃពោះត្រូវបានវេជ្ជបណ្ឌិតណែនាំឲ្យទទួលទានភេសជ្ជៈធម្មជាតិឲ្យបានច្រើន។ ជាពិសេសភេសជ្ជៈទាំង៥ប្រភេទខាងក្រោមនេះ នឹងជួយឲ្យអ្នកម្តាយ ព្រមទាំងកូនក្នុងផ្ទៃមានសុខភាពល្អបរិបូណ៌។

១.ទឹកដូង

ទឹកដូង សម្បូរទៅដោយវីតាមីន C កាល់ស្យូម និងជាតិរ៉ែ ដែលចាំបាច់សម្រាប់រាងកាយ។ អ្នកម្តាយត្រូវទទួលទានទឹកដូង ដើម្បីបំពេញអេឡិចត្រូលីត ជួយសម្រួលដល់សុខភាពរយៈពេលវែង កាពារការទល់លាមក គ្រប់គ្រងជាតិស្ករបានល្អ។ ចំពោះអ្នកម្តាយដែលមានបញ្ហាស្ត្រេសច្រើន និងខ្វះជាតិទឹក ក៏គួរតែទទួលទានទឹកដូងផងដែរ។

២.ទឹកក្រូចឆ្មារក្តៅៗ

ទឹកក្រូចឆ្មារសម្បូរវីតាមីន C កាល់ស្យូម អាស៊ីតហ្វូលិក… អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនការចង់ចាំរបស់អ្នកម្តាយ ព្រមទាំងកូនបានយ៉ាងបានល្អ។ មិនតែប៉ុណ្ណោះទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយការឈឺបំពងក និងជួយឲ្យគេងលក់ស្រួល។ អ្នកម្តាយដែលទទួលទានទឹកក្រូចឆ្មារក្តៅៗ នៅពេលព្រឹកអាចជួយសម្អាតរាងកាយ ការពារសម្ពាធឈាម និងជំងឺទល់លាមក…។

៣.ទឹកដោះគោស្រស់

ទឹកដោះគោស្រស់ សម្បូរទៅដោយសារធាតុរ៉ែដូចជា ប្រូតេអ៊ីន វីតាមីន D អាស៊ីតហ្វូលិក អូមេហ្គា៣ កាល់ស្យូម…។ អ្នកម្តាយដែលទទួលទានទឹកដោះគោស្រស់រយៈពេល ៣ខែចុងក្រោយសុដន់នឹងកើនទំហំ ហើយមានការផលិតទឹកដោះបានកាន់តែច្រើន។ មុនពេលចូលគេង ប្រសិនបើអ្នកម្តាយទទួលទានទឹកដោះគោស្រស់មួយកែវ ពួកគេនឹងគេងលក់ស្រួល។

៤.ទឹកអំពៅ

ទឹកអំពៅសម្បូរទៅដោយជាតិកាល់ស្យូម ជាតិដែក ជាតិសរសៃ វីតាមីន C… ប្រសិនបើអ្នកម្តាយទទួលទានក្នុងរយៈពេល ៣ខែចុងក្រោយ វានឹងធ្វើឲ្យប្រសើរឡើងនូវការបង្កើនបរិមាណទឹកភ្លោះបានគ្រប់គ្រាន់។ ទឹកអំពៅ ក៏អាចជួយឲ្យអ្នកម្តាយមានភាពស៊ាំរឹងមាំ និងការពារទារកឲ្យមានសុខភាពល្អ។

៥.ទឹកផ្លែឈើផ្សេងៗ

ទឹកផ្លែឈើស្រស់ដូចជា ទឹកក្រូចពណ៌លឿង ទឹកទំពាំងបាយជូរ ទឹកប៉េងប៉ោះ ទឹកត្របែក… ផ្តល់នូវបរិមាណជាតិសរសៃ វីតាមីន និងសារធាតុរ៉ែចាំបាច់ អាចជួយឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ និងមានប្រាជ្ញាវាងវៃ។

ក្នុងរយៈពេល ៣ខែចុងក្រោយ ទារកមានការលូតលាស់លឿន ហេតុនេះអ្នកម្តាយគួរតែជ្រើសរើសភេសជ្ជៈដូចខាងលើ ដើម្បីជំរុញឲ្យសុខភាពកូនបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here