ញ៉ាំ​ម្មុត​មួយថ្ងៃ​ពីរ​ផ្លែ ស្ត្រី​មាន​ផ្ទៃពោះ​នឹងមាន​ឆ្អឹង​រឹងមាំ ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង ស្បែក​ស្រស់ស្អាត!

0
1

ម្មុត គឺជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដែល​សក្តិសម​បំផុត​សម្រាប់​ស្ត្រី​ពេល​មាន​ផ្ទៃពោះ​ដំបូង។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​រកឃើញថា សម្បូរ​ទៅដោយ​វីតាមីន A, B, C និង​សារធាតុ​រ៉ែ​ដូចជា កាល់ស្យូម ជាតិ​ដែក ផូស្វ័រ ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ទង់ដែង សេ​លេ​ញ៉ូ​ម និង​ស័ង្កសី ដែលមាន​ប្រយោជន៍​ចំពោះ​សាច់ដុំ។ លើសពីនេះ ម្មុត ទម្ងន់ ១០០ក្រាម មាន​ជាតិ​សរសៃ​ជា​មធ្យម ៥,៦ក្រាម នេះហើយ​ជា​ភាព​អស្ចារ្យ ដែលមាន​ស្ត្រី​មាន​ផ្ទៃពោះ​ពុំគួរ​មើលរំលង​ឡើយ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ល្មុត​អំឡុងពេល​មាន​ផ្ទៃពោះ៖

ពង្រឹង​ឆ្អឹង​អ្នក​ម្តាយ​ឲ្យ​រឹងមាំ

ម្មុត ត្រូវបាន​គេ​ដឹងថា សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ផូស្វ័រ និង​ជាតិ​ដែក ដែល​អាចជួយ​ពង្រឹង​ឆ្អឹង​របស់​អ្នក​ម្តាយ​ឲ្យ​កាន់តែ​រឹងមាំ។ ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​ល្មុត​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ទទួលបាន​សុខភាព​ល្អ។

បង្កើន​ប្រព័ន្ធ​ភាពស៊ាំ

នៅពេល​មាន​ផ្ទៃពោះ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ម្តាយ​គឺមាន​ភាពទន់ខ្សោយ​ណាស់ ដែល​ងាយ​ទទួលរង​ពី​ជំងឺផ្សេង។ ប៉ុន្តែ​បរិមាណ​សារធាតុ​កត់​ស៊ី នៅក្នុង​ផ្លែ​ល្មុត ដើរតួនាទី​យ៉ាង​ល្អ​ក្នុង​ការការពារ​ជំងឺ​បាន ហើយ​វា​ជួយ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ម្តាយ​កាន់តែ​ខ្លាំងក្លា។

កាត់បន្ថយ​ការ​ទល់លាមក

មាតិកា​ជាតិ​សរសៃ​នៅក្នុង​ផ្លែ​ម្មុត គឺ​ប្រហែលជា ៥,៦ក្រាម ក្នុង​ទម្ងន់ ១០០ក្រាម។ ជាមួយនឹង​បរិមាណ​ដ៏​ច្រើន​ធ្វើ​ឲ្យ​ផ្លែឈើ​មួយ​ប្រភេទ​នេះ អាចជួយ​កាត់បន្ថយ​ការ​ទល់លាមក ខណៈដែល​វា​គាំទ្រ​ដល់​កោសិកា​ពោះវៀនធំ និង​បង្កើន​សមត្ថភាព​ក្នុងការ​បំផ្លាញ​ប៉ារ៉ាស៊ីត។

ជួយ​ពង្រឹងស្មារតី​ឡើងវិញ

អំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី​ងាយ​នឹង​ជួយ​បញ្ហា​ស្ត្រេ​ស ហើយ​វង្វេងស្មារតី ដែល​នាំ​ឲ្យ​កើតជា​ជំងឺ​ធ្លាក់​ទឹកចិត្ត។ ដូច្នេះ​ប្រសិនបើ​អ្នក​ញ៉ាំ​ផ្លែ​ល្មុត ជាប្រចាំ​អាចជួយ​រក្សា​តុល្យភាព​ស្មារតី​ឲ្យ​ប្រសើរ​ឡើងវិញ​បាន។ មិនតែប៉ុណ្ណោះ​ការបរិភោគ​ផ្លែ​ល្មុត អាចជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។

បំបាត់​អាការ​ចាញ់​នៅពេល​ព្រឹក

ការបរិភោគ​ល្មុត អំឡុងពេល៣ខែ​ដំបូង អ្នក​ម្តាយ​នឹងមាន​អារម្មណ៍​ថា បាន​ធូរស្រាល​ពី​អាការ​ក្អួតចង្អោរ​ជាង​មុន។ សារធាតុសំខាន់ៗមួយចំនួន​នៅក្នុង​ផ្លែ​ល្មុត ត្រូវបាន​គេ​ជឿជាក់ថា មាន​ឥទ្ធិពល​ក្នុងការ​បង្ការ​ការ​ក្អួតចង្អោរ បាន​យ៉ាង​ឆាប់រហ័ស។

បំបាត់​ការ​ហើម

ផ្លែ​ល្មុត ជួយ​ការពារជាតិ​ទឹក​ក្នុង​រាងកាយ និង​ការ​ហើម​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មួយចំនួន​តែង​ជួបប្រទះ។ លើសពីនេះ ប្រសិនបើ​អ្នក​ញ៉ាំ​ផ្លែឈើ​នេះ ជំងឺ​នៃ​ការឆ្លង​មេរោគ​លើផ្លូវ​បង្ហូរ​នោម ក៏ត្រូវ​បានការ​ពារ​ផងដែរ។

រក្សា​ស្បែក​ឲ្យ​ស្រស់ស្អាត

បរិមាណ​វីតាមីន និង​ជាតិ​រ៉ែ​ដ៏​ច្រើន​លើសលប់​នៅក្នុង​ផ្លែ​ល្មុត មាន​សមត្ថភាព​ផ្តល់​សំណើម និង​រក្សា​ស្បែក​ឲ្យ​មាន​ភាពស្រស់ស្អាត។ ដូច្នេះ​វា​ជា​ជម្រើស​ក្នុងការ​ថែ​សម្រស់​ដ៏​ប្រសើរ​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ។

ជំរុញ​ឲ្យ​ទឹកដោះ​មាន​ជីវជាតិ​កាន់តែខ្លាំង និង​មាន​ក្លិន​ល្អ

ការបរិភោគ​ផ្លែ​ល្មុត ក៏​ជា​វិធី​ជួយ​ជំរុញ​ឲ្យ​ទឹកដោះ​មាន​ជីវជាតិ​កាន់តែខ្លាំង និង​មាន​ក្លិន​ល្អ​ផងដែរ។ ហេតុនេះ​ទារក​ច្បាស់​ជាមាន​សុខភាព​ល្អ នៅពេលដែល​បៅ​ទឹកដោះ​របស់​អ្នក។

ទោះជា​យ៉ាងណា​មានរឿង​មួយចំនួន ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ចង់ចាំ នៅពេល​ទទួលទាន​ផ្លែ​ល្មុត

១.ទទួលទាន​ឲ្យ​មាន​ដែន​កំណត់៖ ទោះបីជា​ផ្លែ​ល្មុត​មាន​ប្រយោជន៍​ខ្លាំង​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​ញ៉ាំ​ច្រើនពេក​ទេ។ អ្នក​គួរតែ​ញ៉ាំ​ត្រឹម ២ផ្លែ​ក្នុង​មួយថ្ងៃ​បាន​ហើយ លើសពីនេះទៅទៀត​ត្រូវ​ញ៉ាំ​មុនពេល​ញ៉ាំ​អាហារ ២ម៉ោង ដើម្បី​ការពារ​កុំ​ឲ្យ​បាត់បង់​អាហារូបត្ថម្ភ។

២.ផ្លែ​ល្មុត​ត្រូវតែ​ស្អាត៖ ផ្លែឈើ​ត្រូវតែ​លាង​សម្អាត ហើយ​ត្រូវ​ចិត​សំបក​ចេញ មុននឹង​បរិភោគ ព្រោះ​វា​អាចមាន​ជាប់​ថ្នាំ​សម្លាប់​សត្វល្អិត និង​សារ​ធាតុគីមី ដែល​គេ​បាញ់​ការពារ​ដំណាំ។

៣.ត្រូវ​ជ្រើសរើស​ផ្លែ​ល្មុត​ដែល​ត្រឹមត្រូវ៖ ដើម្បី​ទទួលបាន​ប្រយោជន៍​ពេញលេញ អ្នក​គួរតែ​ជ្រើស​ផ្លែ​ល្មុត​ដែល​ផ្លែ​ត្រឹមត្រូវ​តាម​រដូវ​កាល ហើយ​ត្រូវ​ជ្រើសរើស​ផ្លែឈើស្រស់ៗ ប៉ុន្តែ​មិនត្រូវ​ទទួលទាន​ផ្លែ​ខ្ចី​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here