ការពពោះ គឺជាកំឡុងពេលរងចាំរបស់អ្នកម្ដាយ លោកឪពុក គ្រប់រូបក្នុងរយៈវេលា ៩ ខែ ១០ ថ្ងៃ ហើយសេចក្ដីរំភើបដំបូងបង្អស់តែកើតមានឡើងនៅកំឡុងពេល ៣ ខែដំបូង ព្រោះថា ទាំងអ្នកម្ដាយ និងលោកពុក តែងចង់ដឹងជាមុនថា កូនដែលនៅក្នុងផ្ទៃមានភេទអ្វី ? ស្រី ឬក៏ប្រុស ? ហើយតើសមបំណងប្រថ្នាដែរឬទេ ?នេះមិនមែនជាក្ដីស្រម៉ៃឡើយ ហើយក៏មិនមែនជាការពន្យល់ដូចជាការសម្ដែងសៀកដែរ តែគេហទំព័រ Baby and Mom ( មាតា និង ទារក ) នឹងជម្រាបជូននូវសញ្ញាទាំង ៦ ដែលបង្ហាញថា ទារកក្នុងផ្ទៃមានភេទប្រុស ឬ ក៏ស្រី ឲ្យបានដឹងមុនដោយមិនចាំបាច់ឆ្លុះអេកូទេ ។
១.ទឹកនោម
ទឹកនោម របស់អ្នកម្ដាយអាចបញ្ជាក់ប្រាប់ពីភេទរបស់កូនបាន ដោយគ្រាន់តែពិនិត្យទឹកនោមអ្នកម្ដាយនៅពេលព្រឹកក្រោកពីដំណេក ប្រសិនបើទឹកនោមមានព័ណ៌លឿងខ្ចី នោះបញ្ជាក់ថាអ្នកម្ដាយមានកូនប្រុស ហើយបើទឹកនោមនោះមានព័ណ៌លឿងចាស់ ប្រាកដណាស់ថាកូននៅក្នុងផ្ទៃជាកូនស្រីហើយ ។
២.ការចាញ់កូន
សង្កេតតាមរយៈការចាញ់កូន បើតាមបទពីសោធន៍ដែលអ្នកម្ដាយនានាបានប្រាប់ថា កាលណាមានកូនប្រុសនោះអាការៈចាញ់កូនខ្លាំង ហើយអស់កម្លាំងណាស់ ព្រោះឧស្សាហ៍ចាញ់ ។ រីឯកូនស្រីវិញ មិនសូវមានអាការៈចាញ់ទេហើយមិនសូវមានអាការប្លែកៗនៅក្នុងអារម្មណ៍ឡើយ ។
៣.លក្ខណៈផ្ទៃពោះ
ចាស់បុរាណពោលថា បើកាលណាមានកូនប្រុសនោះពោះនាងរាងធំធ្លាក់បន្ដិច តែបើនាងមានកូនស្រីវិញ នោះពោះនាងមូលក្ដុំដូចព្រះខែពេញវង្ស ។ ពាក្យចាស់មិនអាចរំលងបានទេ បើមិនជឿក៏មិនបានដែរ ព្រោះមនុស្សចាស់តែងតែយកបទពិសោធន៍ដែលខ្លួនមានមកបង្រៀនកូន ។
៤.ដើមទ្រូង
អ្នកម្ដាយដែលសង្កេតទេថា កំឡុងពេលពពោះ ដើមទ្រូងរបស់អ្នកមានសភាពប្លែកយ៉ាងណាខ្លះ។ ជាទូទៅបើដើមទ្រូងអ្នកម្ដាយមានសភាពរីក ឡើងធំជាងមុនខុសធម្មតា នោះជាសញ្ញាបញ្ជាក់ថាជាកូនស្រី ព្រោះធម្មតាកូនស្រីតែងមានដើមទ្រូងធំជាងកូនប្រុស ក៏ប៉ុន្ដែបើដើមទ្រូងមិនមានការប្រែប្រួលអ្វីនោះទេ ច្បាស់ណាស់គឺជាកូនប្រុស។
៥.ស្បែក ក្រចកដៃ សក់
នៅពេលពពោះអរម៉ូនអ្នកម្ដាយតែប្រែប្រួល ដូច្នោះអ្នកម្ដាយគួរសង្កេតថាមាន សក់រលោងវែង ស្បែកស្រស់ថ្លា ក្រចកដៃដុះលឿង
ហើយឆាប់វែង គឺអ្នកកំពុងពពោះកូនប្រុសហើយ តែបើសក់របស់អ្នកម្ដាយស្អិត ហើយឧស្សាហ៍រមាស់ក្បាល មានសម្បុរស្បែស្រអាប់ នោះបញ្ជាក់ថា កូនក្នុងផ្ទៃជាកូនស្រី។
៦.ចង្វាក់បេះដូងកូន
លោកឪពុកអាចស្ដាប់នឹងរាប់ចង្វាក់បេះដូងកូនបាន ដោយការផ្ទៀងផ្ទាត់នាទីរបស់ទ្រនិចនាឡិកា ប្រសិនបើចង្វាក់បេះដូងលោតបានត្រឹម ១៤០ នាទីដំបូង នោះបញ្ជាក់បានថា ជាកូនប្រុស រីឯកូនស្រីគឺច្រើនជាង ១៤០ នាទី ៕