គុណប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការទទួល​ទាន​ពោត​បារាំង ចំពោះ​ស្ត្រី​មានគភ៌!

0
1

ពោត​បារាំង មិន​ត្រឹមតែ​ជា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម ដែល​អាចជួយ​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ុល និង​បញ្ហា​ទល់លាមក​នោះទេ ប៉ុន្តែ​វា​ក៏មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​ផ្លូវ​ភេទបុរស និង​អ្នកជំងឺ​ទឹកនោមផ្អែម​ផងដែរ។

កាន់តែ​ពិសេស​ជាងនេះទៅទៀត ពោត​បារាំង​មាន​ផ្ទុក​ជាតិ​អាស៊ីត​ហ្វូ​លិ​ក​រហូតដល់​ទៅ ៨៧,៨មី​លី​ក្រាម ដែលជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​រាងកាយ​ស្ត្រី​ពេល​មានគភ៌។ អាស៊ីត​ហ្វូ​លិ​ក អាចជួយ​ទប់​ស្តា​ត់​ពិការភាព​បំពង់​សរសៃប្រសាទ និង​ការ​ខូច​ទ្រ​ង​ទ្រាយ​ពី​កំណើត​របស់​ទារក។

ចំពោះ​ស្ត្រី​មានគភ៌​ដែល​កើត​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា ក្រពះ ឬ​រលាក​ពោះវៀន ក៏​អាច​ព្យាបាល​បានដែរ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន។ ជាពិសេស​ជាតិ​សរសៃ និង​ជាតិ​រំអិល​របស់​វា អាចជួយ​ស្រូប​យកជាតិ​ទឹក​ទៅក្នុង​ពោះវៀន ការពារ​មិន​ឲ្យ​កើតមាន​បញ្ហា​ទល់លាមក ជំងឺ​ឬ​ស​ដូង​បាត និង​បង្កើន​ការរំលាយ​អាហារ​ឲ្យ​កាន់តែ​ប្រសើរឡើង។

ម្យ៉ាងវិញទៀត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ក៏ដូចជា​ក្រោយពេល​សម្រាលកូន ស្ត្រី​មានគភ៌​ជាច្រើន​ទទួលរង​នូវ​បញ្ហា​ជ្រុះ​សក់ ស្បែក​មាន​ភាព​ក្រីមៗ ឬ​ក្រហមជាំ ប្រសិនបើ​ទទួលទាន​ពោត​បារាំង ជា​របប​អាហារ នឹង​អាច​បញ្ជៀ​ស​ជំងឺ​ទាំងនេះ​បាន។

ដើម្បី​ទទួលបាន​ប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ពោត​បារាំង ចូរ​ចម្អិន​នៅ​សីតុណ្ហភាព​ទាប ដូច្នេះ​វា​មិនសូវ​បាត់បង់​សារធាតុចិញ្ចឹម​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here