សញ្ញាដាស់តឿនអំពីអាការខុសប្រក្រតីរបស់ទារកក្នុងផ្ទៃដែលម្តាយគ្រប់រូបគួរតែប្រញាប់ទៅជួបគ្រូពេទ្យ!

0
3

ការតាំងគភ៌របស់អ្នកម្តាយភាគច្រើនៗតែគ្មានសភាវជ្រៀតជ្រែកអ្វីឡើយ តែក៏អាចកើតឡើងបានដូចគ្នា ដោយវាអាចកើតមានភាពខុសប្រក្រតីណាមួយឡើងដែលមានផលប៉ះពាល់ដល់ខ្លួនអ្នកម្តាយ និងកូននៅក្នុងផ្ទៃ  បើអ្នកម្តាយមានអាការដូចខាងក្រោមនេះ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់ ។

– ប្រថុយប្រថាននឹងការរលូត សំខាន់បំផុតក្នុងអំឡុង 3 ខែដំបូងនៃការតាំងគភ៌ បើអ្នកម្តាយឈឺពោះ និងពោះមានអាការឡើងរឹងខុសប្រក្រតី ឬមានហូរឈាមចេញមក ។

– ប្រសូតមុនពេលកំណត់ បើចាប់ផ្តើមមានការកន្ត្រាក់ខ្លួនរបស់ស្បូនច្រើនដងជាចង្វាក់ស្មើៗគ្នាញឹកញាប់ ឬចាប់ផ្តើមមានទឹករំអឹលចេញតាមមាត់ស្បូន មុនអាយុគភ៌បាន 37 សប្តាហ៍ ។

– មានឈាមចេញមកតាមមាត់ស្បូន គឺជាចំណុចចង្អុលបញ្ជាក់ពីភាពខុសប្រក្រតីច្រើនយ៉ាង ដូចជា ស្បូនធ្លាក់ចុះទាប ឬមានការរបកខ្លួនរបស់ស្បូនមុនពេលកំណត់ ។

– គភ៌មានជាតិពុល គឺជាអាការខុសប្រក្រតីដែលកើតឡើងរួមជាមួយការមានសម្ពាធឈាមខ្ពស់ ធ្វើឱ្យកើតមានអាការផ្សេងៗដូចជា ឈឺក្បាលខ្លាំង ទម្ងន់ខ្លួនកើនឡើងយ៉ាងឆាប់រហ័ស ហើម ចុកពោះយ៉ាងខ្លាំងក្លា ស្រវាំងភ្នែក ជាដើម ។

– ឆ្លងមេរោគ ក្តៅខ្លួន មានការឆ្លងមេរោគនៅក្នុងមាត់ស្បូន ឬកើតរើម ត្រូវប្រាប់ឱ្យគ្រូពេទ្យដឹង ព្រោះរោគទាំងអស់នេះអាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន ។

– ទារកក្នុងផ្ទៃរើខុសប្លែកពីមុន បើអ្នកម្តាយមានអារម្មណ៍ថា កូនលែងរើលើសពី 12 ម៉ោង ឬសង្កេតឃើញថា លក្ខណៈនៃការរើប្រែប្រួលខុសពីមុននោះ ត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ។

– គភ៌លើសអាយុកំណត់ គឺគ្មានសញ្ញាថានឹងឈឺពោះប្រសូតសោះពេលអាយុគភ៌លើស 42 សប្តាហ៍ទៅហើយ អាចមានបញ្ហាដោយសាស្បូនដែលជាគ្រោះថ្នាក់ចំពោះកូន គ្រូពេទ្យនឹងរៀបចំធ្វើការប្រសូតភ្លាមដោយមិនរង់ចាំយូរឡើយ ។

ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយត្រូវមើលថែទាំខ្លួនឯងឱ្យល្អ ផ្នែកផ្លូវចិត្តក៏កុំមួម៉ៅតានតឹង ចំណែកខាងរាងកាយក៏ត្រូវបានទទួលទាំងអាហារដែលមានគុណប្រយោជន៍ខាងភោជនាហារ និងការសម្រាកដ៏គ្រប់គ្រាន់ ឧស្សាហ៍សង្កេតមើលអាការផ្សេងៗនិងវឌ្ឍនាការដែលប្រែប្រួលរបស់រាងកាយជាប់ជានិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here