មានឆ្ងល់ទេ ហេតុអ្នកម្តាយមួយចំនួន ពេលមានទម្ងន់ពោះនៅតែតូចមើលមិនចង់ដឹងថាមានកូន?

0
1

ស្ត្រី​មានគភ៌ តែ​គភ៌​តូច មិនមែន​មានន័យ​ត្រឹមតែ​រូបរាង​របស់​ម្ដាយ ឬ​ទំហំ​របស់​កូន​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ តែ​ការដែល​អនាគត​អ្នក​ម្ដាយ​មាន​ទំហំ​គភ៌​តូច (ហួស​ពី​ធម្មតា) អាចមាន​មូលហេតុ​ដូចខាងក្រោម។

បច្ច័យ​ដែល​ធ្វើឱ្យ​គភ៌​មាន​ទំហំ​តូច​មាន​អ្វីខ្លះ?

រូបរាង​របស់​ម្ដាយ៖ បើសិន​ម្ដាយ​ជា​មនុស្ស​រូបរាង​តូច​ល្អិត​ស្រាប់ គឺ​មិនមែនជា​រឿង​ប្លែក​នោះទេ ​ដែល​អំឡុងពេលដំបូងនៃការតាំង​គភ៌ ឬ​រហូត​ទៅដល់​ពេល​ជិត​ប្រសូត ទំហំ​របស់​គភ៌​នឹង​មើលទៅ​មិនឃើញ​ធំ​ប៉ោង​ដូច​ស្ត្រី​មានគភ៌​ដទៃទៀត​ទេ។

អាយុ​របស់​ម្ដាយ៖ បើសិន​ស្ត្រី​មាន​ផ្ទៃពោះ​ពេល​អាយុ​នៅ​តិចពេក ជា​មធ្យម​ទម្ងន់​ខ្លួន​កូន​ក្នុង​ផ្ទៃ​ច្រើនតែ​តិចជាង​ប្រក្រតី ទើប​ធ្វើឱ្យ​គភ៌​មើលទៅ​មិនធំ​សម​នឹង​អាយុ​គភ៌។

ចំនួន​ការ​ធ្លាប់​មានគភ៌៖ បើជា​ស្ត្រី​ដែលទើប​តាំង​គភ៌​លើកដំបូង ពោះ​នឹងមិន​មើលឃើញ​ធំ​ទេ ព្រោះ​សាច់ដុំ​ក្បាលពោះ​នៅ​មិនទាន់បាន​ឆ្លងកាត់​ការ​យឺត​យារ​ខ្លាំង​រយៈពេល​យូរ​ដោយសារ​ការ​មានគភ៌ ទើប​ធ្វើឱ្យ​គភ៌​មើលទៅ​មាន​ទំហំ​តូច។ រយៈ​ដំបូង​នៃ​ការតាំង​គភ៌ បើ​មិន​សង្កេត​ទេ អាច​មិនដឹងថា មាន​ផ្ទៃពោះ​ផង។

ភាព​តឹង​ណែន រឹងមាំ​របស់​សាច់ដុំ​ក្បាលពោះ៖ បើ​ស្ត្រី​មានគភ៌​ជាម​នុស្ស​ស្រឡាញ់​សុខភាពហាត់ប្រាណ​យ៉ាង​ជាប់លាប់ សាច់ដុំ​ក្បាលពោះ​តឹង​ណែន រឹងមាំ​មាន 6 កង់តាំងពី​ពេលមុន​តាំង​គភ៌​នោះ ក៏​ធ្វើឱ្យ​អ្នក​ដែល​មិនមាន​ភាព​ចំណាន​ មិន​ងាយ​នឹង​សង្កេតមើល​ទំហំ​ពោះ និង​ស្មានដឹង​ពី​អាយុ​គភ៌​បានឡើយ។

តើធ្វើយ៉ាងណា​ឱ្យ​គភ៌​មួយ​នេះ​ល្អឥតខ្ចោះ? ស្ត្រី​មានគភ៌​ដែល​ចូលក្នុង​ចំណុច​ណាមួយ​នៃ​ចំណុច​ទាំង4នេះ តែបើ​បាន​មើលថែទាំ​គភ៌​យ៉ាង​ល្អ ញ៉ាំ​អាហារល្អៗ មាន​ប្រយោជន៍ ទទួលបាន​

សារធាតុ​អាហារ​គ្រប់​ទាំង 5 ​ក្រុម គេង​សម្រាកបាន​យ៉ាង​គ្រប់គ្រាន់ ទៅពិនិត្យ​គភ៌​យ៉ាង​ជាប់លាប់ ទៅ​ជួប​គ្រូពេទ្យ​ត្រឹមត្រូវ​តាម​ការ​ណាត់ ឱ្យ​គ្រូពេទ្យ​ពិនិត្យមើល​ពី​វិវឌ្ឍនាការ​របស់​ទារក​ក្នុង​ផ្ទៃ ពិនិត្យមើល​ទំហំ និង​ការធ្វើការ​របស់​ទងសុក​ជាប្រចាំ​រួចហើយ បើ​លទ្ធផល​ចេញមក គភ៌​ស្ថិតក្នុង​កម្រិត​ល្អ​ប្រក្រតី គ្រូពេទ្យ​មិនបាន​មើលឃើញ​ភាពខុសប្រក្រតី​

ណាមួយ​ចំពោះ​កូន​ក្នុង​ផ្ទៃ ឬ​ចំពោះ​រាងកាយ​របស់​ម្ដាយ​នោះ ក៏​សប្បាយចិត្ត​ចុះ មិនបាច់​ព្រួយ​កង្វល់​ពី​ទំហំ​គភ៌​ដែល​អាច​មើលទៅ​មិនធំ​ដូច​ស្ត្រី​មានគភ៌​ដទៃ​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here