បំបៅ​ដោះ​កូន​អំឡុងពេល​មាន​ផ្ទៃពោះ​មួយទៀត តើ​អាច​ប៉ះពាល់​ឬទេ?

0
1

កុមារ​ខ្លះ​អាច​ផ្តាច់ដោះ​ដោយ​ខ្លួនឯង តែ​កុមារ​ខ្លះទៀត​ត្រូវ​ម្តាយ​ផ្តាច់ដោះ ដើម្បី​ត្រៀមខ្លួន​មាន​ផ្ទៃពោះ​ម្តងទៀត។ ជាធម្មតា​អ្នក​អាច​បន្ត​បំបៅ​ដោះ​កូន​រហូតដល់​ទារក​ថ្មី​ចាប់កំណើត ឬ​បំបៅ​ទាំងពីរ​ក៏បាន។

តើ​ការ​បំបៅ​ដោះ​កូន​អំឡុងពេល​មាន​ផ្ទៃពោះ មាន​សុវត្ថិភាព​ឬទេ?

នៅពេល​ដឹងថា​មាន​ផ្ទៃពោះ​មួយទៀត អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ប្រវត្តិ និង​សុខភាព​របស់​អ្នក​ឲ្យ​បា​ច្បាស់លាស់ ព្រោះ​គ្រូពេទ្យ​អាចជួយ​ឲ្យ​អ្នកធ្វើ​ការសម្រេច​ចិត្តបាន​ល្អ​បំផុត ថា​តើ​ត្រូវ​បន្ត​បំបៅកូន ឬក៏​អត់។

ការ​បំបៅ​ដោះ​កូន​អំឡុងពេល​មាន​ផ្ទៃពោះ ជាធម្មតា​មាន​សុវត្ថិភាព ប្រសិនបើ​ការ​មាន​ផ្ទៃពោះ​របស់​អ្នកមាន​សុខភាព​ល្អ។ ទោះជា​យ៉ាងណា​មាន​ស្ថានភាព​មួយចំនួន គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​អ្នក​បញ្ឈប់​ការ​បំបៅកូន។ ដោយសារ​នៅពេល​បំបៅ​ដោះ​កូន រាងកាយ​អ្នក​ម្តាយ​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ដែល​គេ​ហៅថា អុក​ស៊ី​តូ​ស៊ីន។ អរ​ម៉ូ​ន​នេះ អាច​ផ្សារភ្ជាប់​ក្តី​ស្រឡាញ់​ចំពោះ​ម្តាយ​និង​កូន ប៉ុន្តែ​វា​អា​ចប​ណ្តោ​ល​ឲ្យ​មានការ​កន្ត្រាក់​នៃ​ស្បូន​ផងដែរ។ ចំពោះ​ការ​មាន​ផ្ទៃពោះ​ដែលមាន​សុខភាព​ល្អ នឹងមាន​ហានិភ័យ​ទាប ការ​កន្ត្រាក់​ទាំងនេះ​មិនត្រូវ​បាន​គេ​ចាត់ទុកថា មាន​គ្រោះថ្នាក់​ទេ។

ទោះជា​យ៉ាងណា គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​អ្នកធ្វើការ​ផ្តាច់ដោះ​ប្រសិនបើ​អ្នក​ស្ថិតក្នុង​លក្ខខណ្ឌ​ទាំងនេះ

១.ការ​មាន​ផ្ទៃពោះ​មាន​ហានិភ័យ​ខ្ពស់

២.អ្នក​ធ្លាប់​រលូត​កូន​ពីមុន

៣.អ្នក​ធ្លាប់​បង្កើតកូន​មិន​គ្រប់​ខែ

៤.អ្នកមាន​ឈាម​ហូរ​តាម​ទ្វារមាស

៥.អ្នក​កំពុង​ពពោះ​កូនភ្លោះ

៦.អ្នកមាន​ផ្ទៃពោះ​ដែល​មិន​ឡើង​ទម្ងន់​តាម​ការណែនាំ​រប​ស់​គ្រូពេទ្យ

សូមបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ​មិនទាន់មាន​ភ​ស្តុក​តាង​បង្ហាញថា ការ​បំបៅ​ដោះ​កូន​អ​ឡុង​ពេល​មាន​ផ្ទៃពោះ ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ឬ​រំខាន​ដល់​ការលូតលាស់ និង​ការវិវត្ត​របស់​ទារក​ថ្មី​ឡើយ។ អ្នក​នៅតែ​អាច​បំបៅ​ដោះ​កូន​បាន ហើយ​ទឹកដោះ​នៅតែ​ផលិត​សារធាតុចិញ្ចឹម​ដែល​កូន​ត្រូវការ​ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here