ស្ត្រីជាច្រើនតែងតែខំព្យាយាមញ៉ាំស៊ុតមាន់មួយថ្ងៃមួយគ្រាប់ព្រោះរំពឹងថា កូនរបស់ពួកគេនឹងកើតមកមានស្បែកសស្អាត បើទោះបីជាឪពុករបស់ពួកគេមានសម្បុលខ្មៅក៏ដោយ។ ដូច្នេះ តើការបរិភោគស៊ុតក្នុងអំឡុងពេលមានគភ៌ អាចជួយឲ្យស្បែកទារកសស្អាតមែនទេ?
បើយោងតាមលោកវេជ្ជបណ្ឌិត Hong Hong Son នៅឯវិទ្យាស្ថាន Applied Medicine ប្រទេសវៀតណាម មានប្រសាសន៍ថា ស៊ុត គឺជាអាហារដ៏ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ ជាពិសេសការទទួលទានស៊ុតមាន់ មួយថ្ងៃមួយគ្រាប់អាចចូលរួមចំណែកដល់ការបង្កើតកោសិកាស្បែករបស់ទារកបានយ៉ាងល្អ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈ ដែលអះអាងថា ការទទួលទានស៊ុតក្នុងអំឡុងពេលពរពោះ អាចជួយឲ្យស្បែកទារកមានភាពសស្អាតនោះទេ។ មិនតែប៉ុណ្ណោះ ក៏មិនទាន់មានការសិក្សាណាមួយដែលបញ្ជាក់ថា ស៊ុតមានសមត្ថភាពអាចកែប្រែស្បែកទារកឲ្យប្រែទៅជាសដែរ នេះគ្រាន់តែជាពាក្យចចាមអារាមរបស់មនុស្សមួយចំនួនប៉ុណ្ណោះ៕