រឿង​ដំបូង​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ពេល​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម

0
1

នៅពេលដែល​អ្នក​ដឹងថា ខ្លួន​បាន​ក្លាយជា​ម្តាយ​របស់គេ​ភ្លាម រឿង​ដំបូង​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​បំផុត គឺ​អាហារូបត្ថម្ភ។ ព្រោះ​វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ទារក និង​ជួយ​ឲ្យ​ទារក​កើតមក​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ គឺជា​អាហារ​ដែល​អ្នក​ម្តាយ​គ្រប់រូប​គួរតែ​ទទួលទាន​នៅពេល​មាន​ផ្ទៃពោះ៖

១.អាហារ​ជំនួយ​ខួរក្បាល

សារធាតុចិញ្ចឹម​ចាំបាច់​ដែល​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​ទារក ត្រូវបាន​រកឃើញ​នៅក្នុង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា៣ អាស៊ីត​ហ្វូ​លិ​ក និង​អ៊ីយ៉ូត។

_អ​ស៊ីត​ខ្លាញ់​អូ​មេ​ហ្គា៣៖ ប្រសិនបើ​ទារក​មិនទាន់​កើត ទទួលបាន​អូ​មេ​ហ្គា៣ ចំនួន ៣០០មី​លី​ក្រាម​ក្នុង​មួយថ្ងៃ វា​នឹងធ្វើ​ឲ្យ​ទារក​មាន​ការចង់​ចាំបាន​ល្អ ថែបំប៉ន​ខួរក្បាល និង​កោសិកា​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ។ អាហារ​ដែល​ស្ត្រី​គួរ​ទទួលទាន គឺ​ត្រី​សមុទ្រ (ត្រី​សា​ឌី​ន ត្រី​ធុ​ណា ត្រី​សា​បាក់…)។

_អាស៊ីត​ហ្វូ​លិ​ក៖ សារធាតុ​មួយ​ប្រភេទ​នេះ​អាចជួយ​ជំរុញ​ដល់​ការលូតលាស់​ខួរឆ្អឹងខ្នង​របស់​ទារ​ក ហើយ​បរិមាណ​ដែល​អ្នក​គួរ​ទទួលទាន​ក្នុង​មួយថ្ងៃ គឺ​ចាប់ពី ៤០០ទៅ៨០០មី​លី​ក្រាម។ អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​រួមមាន បន្លែ​ស្លឹក​បៃតង​គ្រប់​ប្រភេទ។

_អ៊ី​យ៉ុ​ត៖ ក្នុង​ត្រីមាស​ទី២ ប្រសិនបើ​ខ្វះ​ជាតិ​អ៊ី​យ៉ុ​ត ទារក​ក្នុង​ផ្ទៃ​អាចមាន​បញ្ហា​មុខងារ​ខួរក្បាល​លូតលាស់​យឺត និង​រាងកាយ​ទន់ខ្សោយ។ ប៉ុន្តែ​បើ​អ្នក​ម្តាយ​ទទួលទាន​អ៊ីយ៉ូត​មួយថ្ងៃ ១៧៥ ទោ ២០០មី​លី​ក្រាម ហានិភ័យ​នៃ​មុខងារ​ខួរក្បាល​នឹង​ត្រូវបាន​កាត់បន្ថយ។ អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន គឺ​អាហារ​សមុទ្រ​គ្រប់​ប្រភេទ​ដេ​មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូត។

២.ប្រូតេអ៊ីន​ជំនួយ​រាងកាយ

ស៊ុត ទឹកដោះគោ និង​សាច់ អាចជួយ​ឲ្យ​កូន​នៅក្នុង​ផ្ទៃ​មាន​ភាពរឹងមាំ ដោយសារតែ​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​អាហារ​ទាំងនេះ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជួយ​ដល់​ការលូតលាស់​កោសិកា​គភ៌ និង កោសិកា​ខួរក្បាល។ បរិមាណ​ដែល​អ្នក​ម្តាយ​គួរ​ទទួលទាន​ក្នុង​មួយថ្ងៃ គឺ ៦០ក្រាម ដើម្បី​លើកកម្ពស់ និង​បង្កើន​ទំហំ​កោសិកា​ជាលិកា​របស់​ទារក​មិនទាន់​កើត។

៣.អាហារ​បំប៉ន​ឈាម

ការផ្គត់ផ្គង់​អាហារ​ដល់​ទារក គឺធ្វើឡើង​តាមរយៈ​សរសៃឈាម ដូច្នេះ​អំឡុងពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​ត្រូវការ​ជាតិ​ដែក​ទ្វេដង។ អាហារ​ត្រូវបាន​ណែនាំ​សម្រាប់​អ្នក​ម្តាយ​គឺ ថ្លើម​សត្វ ដែល​ល្អ​សម្រាប់​អាហារ​ពេលព្រឹក។ បរិមាណ​ដែល​អ្នក​ម្តាយ​គួរ​ទទួលទាន​គឺ ៣០មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​គួរតែ​ទទួលទាន​ឲ្យ​បាន​ទៀងទាត់​ក្នុង​ត្រីមាស​ទី។

៤.អាហារ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ

វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​ត្រូវ​ដឹងថា ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​អាច​មានការ​ទល់លាមក​ច្រើន។ ហេតុនេះ​អាហារ​ដែល​អាចជួយ​កែសម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​បាន គឺ​បន្លែ​ផ្លែឈើ ដែល​សម្បូរ​ទៅដោយ​ជាតិ​សរសៃ។

៥.អាហារ​កាត់បន្ថយ​រមួល​ក្រពើ

បញ្ហា​រមួលក្រពើ​អំឡុងពេល​មាន​ផ្ទៃពោះ គឺ​កើតឡើង​ដោយសារតែ​ទម្ងន់ និង​ការដាក់​សម្ពាធ​មកលើ​តំបន់​អាង​ត្រគាក ធ្វើ​ឲ្យ​សាច់ដុំ​រឹង​មិនអាច​ធ្វើ​ចលនា​បាន។ មិនតែប៉ុណ្ណោះ​កង្វះ​ជាតិ​កាល់ស្យូម​ក៏​អា​ចប​ណ្តោ​ល​ឲ្យ​រមួលក្រពើ​ផងដែរ។ ដូច្នេះ​អ្ន​កនាញ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​បោះ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​កាល់ស្យូម​ដើម្បី​កាត់បន្ថយ​បញ្ហា​រមួលក្រពើ ដូច​ទឹកដោះគោ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here