កន្លែង​គ្រោះថ្នាក់​ទាំង៥នៅក្នុង​ផ្ទះ បើ​ប្រ​ហេស​កូន​អាច​បាត់​បង់ជីវិត

0
1

ផ្ទះ​ជាទី​ជំរក​ដល់​កក់ក្តៅ​សម្រាប់​គ្រួសារ ព្រោះ​វា​អាចជួយ​ការពារ​ភ្លៀង ខ្យល់ កម្តៅថ្ងៃ និង​សត្វ​សាហាវផ្សេងៗបាន។ ប៉ុន្តែ​កន្លែង​មួយចំនួន​នៅក្នុង​ផ្ទៃ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ផងដែរ សម្រាប់​កុមារតូចៗ ប្រសិនបើ​ឪពុកម្តាយ ខ្វះ​ការប្រុងប្រយ័ត្ន។ ជាពិសេស ៥កន្លែង​នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល៖

១.អាង​ហែល​ទឹក

ទោះបីជា​អាង​នោះ​មានទឹក​រាក់​ក៏ដោយ អ្នក​មិនគួរ​ទុក​កូន​ឲ្យ​នៅ​ងូត​លេង​តែម្នាក់ឯង​នោះទេ។ ជាពិសេស​កុមារ​តូច អាច​លង់ទឹក ឬ​ឈ្លក់ទឹក​ស្លាប់​បាន។

២.កន្លែង​មាន​ហ្វ្រី​ភ្លើង

នេះ​ជា​កន្លែង​មាន​គ្រោះថ្នាក់​បំផុត​នៅក្នុង​ផ្ទះ ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​កុមារ​ទៅជិត​ដាច់ខាត។ ដើម្បី​បង្ការ​ការឆ្លង​ចរន្ត​អគ្គិ​សី​ទៅលើ​ទារក អ្នក​ត្រូវដាក់​ហ្វ្រី​ភ្លើង​ឲ្យ​ខ្ពស់​ផុតពី​ដៃ​ក្មេង ឬ​ហ្វ្រី​ភ្លើង​ត្រូវមាន​គម្រប​បិទ​ជិត ទើប​កុមារ​មិនអាច​ប៉ះពាល់​បាន។

៣.ជណ្តើរ

ប្រសិនបើ​ផ្ទះ​របស់​អ្នកមាន​ជណ្តើរ​ខ្ពស់ អ្នក​ត្រូវធ្វើ​របង​បាំង​ជណ្តើរ​នោះ​ឲ្យ​ជិត​ជា​បណ្តោះអាសន្ន ដើម្បី​កុំ​ឲ្យ​កូន​របស់​អ្នក​ឡើង​ចុះ​ដោយ​ខ្លួនឯងបាន។ លើសពីនេះទៅទៀត ប្រសិនបើ​ជណ្តើរ​របស់​អ្នកមាន​គែមស្រួចៗ ត្រូវយក​ជ័រ ឬ​ប្លា​ស្ទិ​ច​បិទ​ពីលើ ការពារ​កុំ​ឲ្យ​កូន​អ្នក​មុត​នៅពេល​ដួល​ពីលើ។

៤.ទ្វារផ្ទះ

កុំ​ទម្លាប់​ឲ្យ​កូន​លេង​ទ្វារផ្ទះ​ឲ្យ​សោះ ព្រោះ​ពួកគេ​អាច​គៀប​ដាច់​ដៃជើង​បាន ឬ​ចាក់សោរ​ខ្លួនឯង​នៅក្នុង​ផ្ទះ​ពេលដែល​អ្នក​មិន​នៅ។ ចំពោះ​ទ្វារ​ខ្លះ​ដែល​ត្រូវ​បើក​រហូត ដូចជា​ទ្វារ​បន្ទប់ទឹក​អ្នក​ត្រូវយក​ក្រណាត់​កល់​តាម​គែម​ទ្វារ​ដើម្បី​កុំ​ឲ្យ​កូន​លេង​ជាប់​សោរ ហើយ​គួរ​រក្សា​កូនសោរ​ទុកជា​ប់​ខ្លួន​ជានិច្ច។

៥.ថតតុ​ក ថតទូ

កុមារ​មួយចំនួន​ចង់ដឹង ចង់ឃើញ របស់របរផ្សេងៗដែលមាន​នៅក្នុង​តុ ឬ​ទូ ខ្លាំងណាស់ ប្រសិនបើ​ឃើញ​បើកចំហរ ពួកគេ​នឹង​រើ​កាយ​លេង​ភ្លាម។ របស់របរ​ដែល​នៅក្នុង​តុ ទូ អាច​ធ្លាក់​សង្កត់​លើ​ពួកគេ ជាពិសេស​របស់​ស្រួល​ដូចជា​កន្ត្រៃ​អាចមាន​គ្រោះថ្នាក់។ ដូច្នេះ សូម​ទម្លាប់​ចាក់សោរ​តុ ទូ ឲ្យជិតៗ ទោះ​អ្នក​មិនបាន​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here