ចង់​ឲ្យ​កូន​កើតមក​ឆ្លាត​ជាងគេ ក្រៅពី​ទទួលទាន​អាហារូបត្ថម្ភ អ្នក​ម៉ាក់​គួរ​រក្សា​ទម្លាប់៣ចំណុច​នេះ​ឲ្យ​បាន

0
1

យោងតាម​អ្នកជំនាញ​បាន​បង្ហាញថា ខួរក្បាល​របស់​ទារក​នឹង​ចាប់ផ្តើម​បង្កើតឡើង​ក្នុង​រយៈពេល ៣ខែ​ដំបូង។ ដូចនេះ​អ្នក​ម៉ាក់​គួរតែ​ព្យាយាម​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ហ្វូ​លិ​ក​ដូចជា ប៉េងប៉ោះ ទំបាំង​បារាំង ទឹកដោះគោ និង​ផល​ផលិត…ដើម្បី​ធានា​ដល់​ការលូតលាស់​ខួរក្បាល ក៏ដូចជា​ខួរឆ្អឹង​ផងដែរ។

រហូតដល់៣ខែ​ចុងក្រោយ ខួរក្បាល​ទារក​នឹងមាន​ការអភិវឌ្ឍ​លឿន​បំផុត ដែល​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់រ​ក្នុងការ​ទទួលទាន​អាហារ​មាន​សារធាតុចិញ្ចឹម​ចម្រុះ និង​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក វីតាមីនB12 ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ឈាមក្រហម កោសិកា និង​ជំរុញ​ដល់​ភាព​ឆ្លាត​វៃ។

ប៉ុន្តែ ក្រៅពី​អាហារូបត្ថម្ភ អ្នក​ម៉ាក់​ក៏​គួរតែ​រក្សា​ទម្លាប់​ល្អ​មួយចំនួន​ផងដែរ ប្រសិនបើ​ចង់​ឲ្យ​កូន​កាន់តែ​ឆ្លាត​វៃ៖

១.គ្រប់គ្រង​ស្ត្រេ​ស

នៅពេល​អ្នក​ម៉ាក់​មាន​បញ្ហា​ស្ត្រេ​ស​កាន់តែច្រើន អ័រម៉ូន​នឹង​បញ្ចូនទៅ​កាន់​កូន​កាន់តែច្រើន​ដែរ។ ដូច្នេះ ស្ត្រី​គួរ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ជានិច្ច ដើម្បី​នាំនូវ​ផល​វិជ្ជមាន​ដល់​ការអភិវឌ្ឍ IQ របស់​ទារក។

២.លេង​ជាមួយ​កូន

ការជជែក​លេង​ជាមួយ​កូន​ក្នុង​ពោះ​ឲ្យ​បាន​ញឹកញាប់ បង្រៀន​កូន​ឲ្យ​ចេះ​ស្តាប់ភ្លេង… គឺជា​ឱសថ​ថែបំប៉ន​ខួរក្បាល​ក្មេង​ឲ្យ​កាន់តែ​ឆ្លាត​វៃ និង​មាន​អារម្មណ៍ល្អ។ ជាពិសេស​ប្រសិនបើ​អ្នក​ម្តាយ​ប្រ​ព្រិ​ត្ត​សកម្មភាព​នេះ​បាន​ទៀងទាត់ កម្រិត​ភាព​ច្រើន​វៃ​របស់​កូន​កើនឡើង​កាន់តែខ្លាំង។

៣.គេង​ឲ្យ​គ្រប់គ្រាន់

ការ​គេង​របស់​អ្នក​ម៉ាក់​អំឡុងពេល​មាន​ផ្ទៃពោះ ក៏មាន​ឥទ្ធិពល​យ៉ាងខ្លាំង ដល់​ការអភិវឌ្ឍ​បញ្ញា​នៃ​ខួរក្បាល​ទារក​មិនទាន់​កើត​ដែរ។ ដូច្នេះ​អ្នក​ម៉ាក​គួរតែ​បែងចែក​ពេលធ្វើការ និង​ពេល​សម្រាក​ឲ្យ​បាន​សមស្រប៕

LEAVE A REPLY

Please enter your comment!
Please enter your name here