របៀបលេងជាមួយកូនដើម្បីបង្កើនភាពឆ្លាតវៃតាំងពីនៅក្នុងផ្ទៃ

0
1

ការចំណាយពេលលេងជាមួយកូនមិនទាន់កើត មិនត្រឹមតែអាចជួយឲ្យពួកគេមានការអភិវឌ្ឍលឿនប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យខួរក្បាលមានភាពឆ្លាតផងដែរ។ តើគួរតែលេងជាមួយកូននៅក្នុងផ្ទៃយ៉ាងដូចម្តេចទៅ​ ទើបអាចជួយឲ្យកូនកាន់តែឆ្លាត? ចង់ដឹងច្បាស់សូមមើលការបង្ហាញនៅខាងក្រោម៖

១.ប៉ះពោះថ្នមៗ

នៅត្រីមាសទី២ អ្នកម្តាយនឹងចាប់ផ្តើមដឹងថា ទារកក្នុងផ្ទៃមានចលនា។ ដូច្នេះការប៉ះពាល់ពាល់ ឬអង្អែលក្បាលពោះ អាចជួយពង្រឹងដល់ការអភិវឌ្ឍណឺរ៉ូននៃការយល់ដឹងរបស់ទារកឲ្យកាន់តែប្រសើរក្នុងការប្រើប្រាស់ខួរក្បាល ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ្នកម្តាយ។

២.និយាយទៅកាន់ទារក

ចូលដល់ត្រីមាសទី២នៃការមានផ្ទៃពោះ ទារកអាចស្តាប់លឺកាន់តែច្បាស់ សំលេងរបស់អ្នកម្តាយដែលនិយាយទៅកាន់ពួកគេ។ សំលេងនេះហើយដែលអាចជំរុញដល់ការអភិវឌ្ឍការស្តាប់ និងការបែងចែកសំលេងរបស់ឪពុកម្តាយបានល្អ។ នេះជាមូលដ្ឋានគ្រិះមួយដែលអាចជួយឲ្យទារកមានភាពឆ្លាតវៃក្នុងការស្តាប់ភាសា។

៣.រាំតាមចង្វាក់ភ្លេង

ការរាំតាមចង្វាក់ភ្លេង គឺជាវិធីមួយទៀតដែលអាចជួយឲ្យទារកមានអារម្មណ៍ល្អ និងជំរុញដល់ការអភិវឌ្ឍខួរក្បាលផងដែរ។ ទោះជាយ៉ាងណាចង្វាក់ភ្លេងគួរតែមានភាពរីករាយ មិនមែនបែបកំសត់កើតទុក្ខនោះទេ។

៤.ប្រើភ្លើងពិល លេងជាមួយកូន

ការបញ្ជាំងភ្លឺងពិលដាក់ក្បាលពោះ អាចជួយឲ្យកូនរបស់អ្នកបែងចែករវាងភាពងងឹត និងភ្លឺបាន។ អ្នកម្តាយគួរតែធ្វើវាបន្ទាប់ពីញ៉ាំអាហារ ក្នុងមួយថ្ងៃ ៥ទៅ ១០ដង ហើយម្តង១ទៅ២នាទី។

៥.ចំណាយពេលជាមួយគ្នា

ឪពុកម្តាយគួរតែរកបេលទំនេរ ធ្វើសកម្មភាព ឬចំណាយពេលបង្កើតស្នាមញញឹម និងសំណើច ព្រោះសម្មភាពទាំងនេះអាចជួយជំរុញដល់ការអភិវឌ្ឍកុមារឲ្យឆ្លាតវៃ ហើយរីករាយនឹងទទួលអ្វីថ្មីៗពីការប្រាស្រ័យទាក់ទងអារម្មណ៍រវាងម្តាយ និងកូន។

ឪពុកម្តាយគួរតែព្យាយាមលេងជាមួយកូនៗឲ្យបានច្រើន ដើម្បីជំរុញដល់ការអភិវឌ្ឍខួរក្បាលរបស់កូនឲ្យកាន់តែឆ្លាតវៃតាំងពីនៅក្នុងផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here