នៅក្នុងអំឡុងពេលមានផ្ទៃពោះ ក្រុមគ្រូពេទ្យបានណែនាំឲ្យអ្នកម្តាយទាំងឡាយព្យាយាមទទួលទានរបបអាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានច្រើន ដើម្បីជម្រុញដល់ការអភិវឌ្ឍរាងកាយ និងខួរក្បាល ព្រោះពេលនៅក្នុងពោះទារកក៏ត្រូវការរៀន ការចង់ចាំផងដែរ។
ឈានដល់ត្រីមាសទី៣នៃការមានផ្ទៃពោះ ទារកចាប់ផ្តើមអភិវឌ្ឍកាន់តែច្រើនឡើងៗ ជាពិសេសបញ្ញា ដែលអាចរៀន ចង់ចាំអ្វីៗ និងធ្វើការឆ្លើយតបជាមួយនឹងការនិយាយរបស់ឪពុកម្តាយបាន។ តាមពិតមានរឿងអស្ចារ្យមួយចំនួនទៀតដែលទារកអាចធ្វើបានតាំងពីនៅក្នុងផ្ទៃ ប៉ុន្តែប្រហែលជាគ្រប់គ្នាមិនធ្លាប់ដឹងនោះទេ។
១.ទារកអាចលឺសំលេង
ទារកអាចលឺសំលេងនៅត្រីមាសទី២ នៃការមានផ្ទៃពោះ។ នៅដំណាក់កាលដំបូង ទារកអាចលឺសំលេងនៅខាងក្នុងរាងកាយរបស់អ្នកម្តាយដូចជា សំលេងចង្វាក់បេះដូង។ ពេលនៅក្នុងពោះទារកអាចយំ ឃ្លាន ។ល។ នៅពេលទារកមានការអភិវឌ្ឍការស្តាប់បានច្រើន នឹងចេះបែងចែកសំលេង ហើយដឹងថាមួយណាជាសំលេងរបស់ឪពុកម្តាយ។
២.ចេះស្តាប់ និងចង់ចាំ
វាមិនមែនជារឿងចម្លែកនោះទេដែលទារកអាចស្តាប់សំលេងអ្នកម្តាយ ពីការអានរឿងនិទាន ហើយយើងអាចដឹងបានថាទារកកំពុងតែស្តាប់ ដោយសារតែពួកគេអសកម្ម។ លើសពីនេះទារកអាចចង់ចាំរឿងរ៉ាវខ្លះៗ នៅពេលអ្នកម្តាយអាចរឿងនិទានផងដែរ។
៣.ភ្នែកអាចមើលឃើញពន្លឺ
ការពិសោធន៍ដោយយកភ្លឺបញ្ជាំងទៅលើក្បាលពោះអ្នកម្តាយ ឃើញថា ទាកមានការឆ្លើយតបនឹងពន្លឺទាំងនោះនៅក្នុងដំណាក់កាលទី៣នៃការមានផ្ទៃពោះ។ ខណៈពេលដែលអ្នកជំនាញធ្វើអ៊ុលត្រាសោនបានបង្ហាញថា ទារកបិទបើកភ្នែក ភ្លឹបភ្លែតៗ ជាការឆ្លើយតបនឹងបរិយាកាសខាងក្រៅ។
៤.ចង់ចាំក្លិនម្តាយ
ទារកមិនត្រឹមតែចង់ចាំក្លិនអ្នកម្តាយពេលមានផ្ទៃពោះប៉ុណ្ណោះទេ ពួកគេនៅតែអាចស្គាល់ក្លិនអ្នកម្តាយបន្ទាប់ពីសម្រាលហើយ។
៥.ចេះសុបិន្ត
នៅចន្លោះសប្តាហ៍ទី ៣២ទៅ៣៦នៃការមានផ្ទៃពោះ ទារកអាចសុបិន្ត ហើយអាចបែងចែកដាច់រវាងការគេងទៀតផង។ ចំពោះក្មេងដែលកំពុងតែសុបិន្ត ភ្នែកមិនកម្រើកនោះទេ តែសម្រាប់ទារកវិញភ្នែកអាចធ្វើចលនា ឬរមៀលចុះឡើងៗយ៉ាងរហ័ស។
៦.អាចបែងចែករសជាតិ
ទារកអាចសម្គាល់រសជាតិ ជូរ ផ្អែម ចត់ នៅសប្តាហ៍ទី ២៨ទៅ ៣២ ដោយការលេបទឹកភ្លោះ។ លើសពីនេះការញ៉ាំអាហារច្រើនមុខ របស់អ្នកម្តាយ ក៏អាចជួយជំរុញដល់ការស្គាល់រសជាតិកាន់តែច្រើនផងដែរ៕